ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ

ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ - ảnh 1
ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ

          (VOV)_តាមសារាចរនាពេលថ្មីៗនេះរបស់ការិយាល័យនយោបាយ គណៈ​
កម្មាធិការប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមថា៖ ជនវៀតណាមនៅ​
ឯបរទេសជាផ្នែក១ដែលមិនអាចកាត់ផ្តាច់ចេញបាន និងជាប្រភពកម្លាំង១ នៃ​
សហគមន៍បណ្ដាជនជាតិវៀតណាម។ ក្នុងសារាចរនេះក៏ស្ដីអំពីការបន្តជំរុញ
ខ្លាំងការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយស្ដីពី
ការ​បង្កើនតភ្ជាប់ជនវៀតណាមនៅឯបរទេសជាមួយប្រទេសជាតិ។ ជនវៀត
ណាមនៅឯបរទេសគ្រប់រូបសុទ្ធតែបានលើកទឹកចិត្ត បង្កលក្ខណះងាយស្រួល
ដើម្បី​វិលត្រឡប់មកលេងស្រុកកំណើត វិនិយោគ ផលិតកម្ម ធ្វើអាជីវកម្ម រួមចំ
ណែក​ចូលក្នុង​បុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម។ 

          សារាចរនេះក៏បានស្នើអោយបំពេញបន្ថែមយន្តការ គោលនយោបាយ និង
ច្បាប់ ដើម្បីបង្កើតរបៀងគតិយុត្តិដោយងាយស្រួលសំរាប់ជនវៀតណាមនៅ​ឯបរទេស វិលត្រឡប់មកវិនិយោគ ផលិតកម្ម ធ្វើអាជីវកម្មនៅវៀតណាម ដោយ
ជំរុញ​ការនាំចេញ ​ជួយឧបត្ថម្ភវិនិយោគរបស់វៀតណាមនៅឯបរទេស។ មាន
​គោលនយោបាយទាក់ទាញ ប្រើប្រាស់អ្នកជំនាញការ បញ្ញវ័ន្ត វៀតណាមនៅ​
ឯបរទេស ជាពិសេស​ក្នុងវិស័យមុខព្រួញ បំពេញតម្រូវការក្នុងបុព្វហេតុ​កសាង​
និងការពារមាតុប្រទេស។

          ជំរុញខ្លាំងថែមទៀត បណ្ដាសកម្មភាពជួយឧបត្ថម្ភជនវៀតណាមនៅ​ឯប
រទេស ពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌ ​ប្រពៃណីជាតិ ជួយ​ឧបត្ថម្ភបង្ហាត់
បង្រៀនភាសាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ