ជនវៀតណាមនៅឯបរទេសរៀបចំពិធីសែនខួបស្ដេច Hung

(VOVWORLD) -សហគមន៍ជនវៀតណាមនៅឯបរទេសបានរៀបចំពីធីសែនខួបស្ដេច Hung ឆ្នាំ ២០១៩។ នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៩ (ត្រូវនឹងថ្ងៃទី ៩ ខែទី ៣ តាមច័ន្ទគតិ) នៅទិលាន Thanh Giong នៅភូមិ Thoi Dai សមាគមជនវៀតណាមនៅខេត្ត Kharkov ប្រទេសអ៊ុយក្រែន បានរៀបចំពីធីសែនខួបស្រេច Hung យ៉ាងមហោឡាវិក។
ជនវៀតណាមនៅឯបរទេសរៀបចំពិធីសែនខួបស្ដេច Hung - ảnh 1 ពិធីសែនខួបស្ដេច Hung នៅខេត្ត Kharkov ប្រទេសអ៊ុយក្រែន

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Anh Tuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិងសាធារណរដ្ឋ Moldova បានសង្កត់ធ្ងន់ថា ពីធីសែនខួបស្រេច Hung បានក្លាយទៅជាមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់ប្រជាជាតិវៀតណាម ហើយជាមោទនភាពរបស់ប្រជាជនវៀតណាមគ្រប់រូប ចំពោះប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិ ពូនជ្រំស្មារតីសាមគ្គីគ្នាជាធ្លុងមួយ ការពារនិងកសាងប្រទេសជាតិវៀតណាមប្រកដោយបសុខសន្តិភាព វិបុលភាព និងខ្លាំងមាំមួន។ លោក Nguyen Anh Tuan បានអះអាងថាស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែននឹងជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជនកសាងសហគមន៍ជនវៀតណាមឲ្យក្លាយទៅជាសហគមន៍សាមគ្គីគ្នា ស្មោះសរ រឹងមាំ ធ្វើសមាហរណកម្ម និងឆ្ពោះទៅរកអនាគត់។

នាថ្ងៃទី ១៤ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅ Bern (ស្វ៊ីស) ក៏បានរៀបចំពិធីជួបជុំសហគមន៍ជនវៀតណាមប្រចាំនៅ ស្វ៊ីស ក្នុងឱកាសទិវាសែនខួបស្រេចHung ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ