ជនសង្ស័យ២នាក់ក្នុងករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រី Nemtsov ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស
|
ជនសង្ស័យ២នាក់ក្នុងករណីធ្វើឃាដអតីតឧបនាយករដ្ឋមន្ត្រី Nemtsov ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស (scoopnest) |
Vovworld-នាថ្ងៃទី៨មិនា ជនសង្ស័យ៥នាក់ដែលទាក់ទិនដល់ករណីធ្វើឃាដ
អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Boris Nemtsov ត្រូវជំនុំជំរះទោសនៅតុលាការ
មួយនៅរដ្ឋធានីម៉ូស្គូ។ ចៅក្រម Nataliya Mushnikova បានឲ្យដឹងថា មុខសញ្ញា Zaur
Dadayev និង Anzor Gubashev ត្រូវជំនុំជំរះពីបទសម្លាប់មនុស្ស។ មុខសញ្ញា Zaur
Dadayev បានចុះហត្ថលេខាទៅលើសេចក្តីសារភាពអះអាងនូវមានការទាក់ទិនដល់
ករណីធ្វើឃាដលោក Nemtsov នាយប់ថ្ងៃទី២៧កុម្ភៈកន្លងទៅ។ ខណៈពេលនោះ
Gubashev បានបដិសេធដែលទាក់ទិនដល់ករណីធ្វើឃាដលោក Nemtsov។ មុខ
សញ្ញាទាំងពីរនាក់នពោលខាងលើត្រូវចាប់ឃុំខ្លួននាថ្ងៃទី៧មិនានៅសាធារណៈ
រដ្ឋ Ingushetia។
ជនសង្ស័យ៣នាក់ទៀតក្នុងករណីធ្វើឃាដលោក Nemtsov រួមមាន Shagid
Gubashev ប្អូនប្រុសរបស់ Anzor Gubashev, Ramsat Bakhayev និង Tamerlan Eskerkhanov
នាបច្ចុប្បន្នមិនទាន់ត្រូវចោទប្រកាន់ជាផ្លូវការឡើយប៉ុន្តែបណ្ដាមុខសញ្ញានេះបាន
អះអាងថា ខ្លួនគ្មានទោសឡើយ។ ប៉ុន្តែក្រុមតំណាងស៊ើបអង្កេតថា តុលាការមាន
ភ័ស្តុតាងសឲ្យឃើញការទាក់ទិនរបស់បណ្ដាមុខសញ្ញានេះ៕