ជប៉ុនចោទប្រកាន់យន្តហោះចិនរំលោភដែនអាកាស
|
កោះមានជំលោះរវាងជប៉ុននិងចិន
(រូបថតៈ Internet) |
(VOVworld)-ខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Osamu Fujimura ឲ្យ
ដឹងថា នាថ្ងៃទី១៣ធ្នូ យន្តហោះ១គ្រឿងរបស់ចិនបានហោះលើដែនអាកាសនៃកោះ
មានជំលោះដែលតូក្យូហៅថា Senkaku និងប៉េកំាងហៅថា ដាយយូនៅសមុទ្រ Hoa Tung។ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកកាសែត លោក Osamu Fujimuraអះអាងថា កង
កម្លំាងការពារលើអាកាសរបស់ជប៉ុនបានដាក់ ពង្រាយយន្តហោះ F-15បន្ទាប់ពីរក
ឃើញយន្តហោះរបស់ចិន។ មុននោះក្នុងថ្ងៃដ៏ដែល កម្លំាងការពារសមុទ្រជប៉ុន(JCG)
បានឲ្យដឹងថា នាវាយាមល្បាតរបស់ចិនចំនួន៤គ្រឿងបានឈានចូលតំបន់សមុទ្រ
ជប៉ុនជិតនឹងកោះ Senkaku និងភាគីជប៉ុនបានសំណូមពរឲ្យនាវាទាំងអស់នោះចេញ
ពីតំបន់នេះ៕