|
ប្រជុំកោះ Senkaku |
VOV-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១និង១២កញ្ញានៅក្រុងប៉េកាំង ក្រសួងការបរទេសជប៉ុននិងក្រសួងការបរទេសចិនបានដំណើរការការផ្លាស់ប្តូរមតិ
ចំនួន២ ស្ដីអំពីភាពតានតឹងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។
ចូលរួមការផ្លាស់ប្តូរមតិនេះ ភាគីជប៉ុនគឺលោក Shinsuke Sugiyama ប្រធាន
នាយកដ្ឋានទ្វីបអាស៊ី-ទ្វីបមហាសាគរ និងភាគីចិនគឺលោក Luo ZhaoHui
ប្រធាននាយកដ្ឋានទ្វីបអាស៊ី។ ទោះបីខ្លឹមសារលំអិតនៃបណ្ដាជំនួបមិនបាន
ប្រកាសក្តីប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការបានចាត់ទុកថា ប្រហែលជាលោក
Sugiyama បាននាំចេញសេណារីអូចំនួន២រួមមានបញ្ហាប្រជុំកោះ Senkaku
ទិញដោយរដ្ឋាភិបាល និងទី២គឺទិញដោយទីក្រុងតូក្យូ។ តាមទស្សនៈរបស់ រដ្ឋាភិបាលជប៉ុនថាការសំរេចចិត្តទិញប្រជុំកោះ Senkaku ជាវិធានការមួយ សំដៅជៀសវាងបណ្ដាលបន្ថែមជំលោះក្នុងទំនាក់ទំនងជាមួយចិន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Sugiyama បានចាត់ទុកថា បណ្ដាជំនួបបានមានលទ្ធផល។ ប៉ុន្តែលើស្ថានភាពជាក់ស្ដែងភាពតានតឹង នៅតែកើនឡើងក្នុងពេលដែលបណ្ដាសកម្មភាំពជួបប្រាស្រ័យរវាងប្រទេស
ទាំងពីរបន្តត្រូវលប់ចោល៕