ជប៉ុនជំរុញការជួយឧបត្ថម្ភផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញព័ត៌មានសម្រាប់វៀតណាមនិងប្រទេសអាស៊ាននានា

(VOVWORLD) - ក្រសួងកិច្ចការផ្ទៃក្នុងនិងទូរគមនាគមន៍ជប៉ុននាពេលថ្មីៗនេះបាននិយាយថា គេនឹងពង្រីកការជួយឧបត្ថម្ភក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសម្រាប់តំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

យោងតាមគោលនយោបាយខាងលើ ក្រសួងមហាផ្ទៃ និងទូរគមនាគមន៍ជប៉ុន នឹងជួយឧបត្ថម្ភក្រុមហ៊ុនជប៉ុនក្នុងការដាក់ពង្រាយប្រតិបត្តិការទៅកាន់បណ្តាប្រទេសអាស៊ី ព្រមទាំងបង្កើនវត្តមានរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។ ប្រទេសជប៉ុននឹងជួយ ឧបត្ថម្ភក្នុងការដាក់ពង្រាយស្តង់ដារទូរគមនាគមន៍ល្បឿនលឿន "5G" នៅក្នុងប្រទេស វៀតណាម និងឥណ្ឌូនេស៊ី។
ចាប់ពីឆ្នាំសារពើពន្ធ ២០២៥ ក្រសួងនឹងអភិវឌ្ឍន៍គម្រោងនានាដើម្បីជួយឧបត្ថម្ភ វៀតណាមនិងឥណ្ឌូនេស៊ី។សម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលមានគម្រោងផ្លាស់ប្តូរ ទីតាំងរដ្ឋធានីរបស់ខ្លួននោះ នៅក្នុងរដ្ឋធានីថ្មី Nusantara ដែលបច្ចុប្បន្នកំពុងសាងសង់ ក្រសួងនឹងសម្របសម្រួលដើម្បីពិចារណាថា តើការជួយឧបត្ថម្ភផ្នែក ហេដ្ឋារចនា សម្ព័ន្ធបណ្តាញព័ត៌មានអាចទៅរួចដែរឬទេ។ រដូវក្តៅនេះ ជប៉ុនក៏បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយវៀតណាម អំពីការអភិវឌ្ឍបណ្តាញទូរគមនា គមន៍ល្បឿនលឿន រួមទាំង 5G ផងដែរ។
ក្រសួងមហាផ្ទៃ និងទូរគមនាគមន៍ជប៉ុនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីអាគ្នេយ៍ក្នុងវិស័យព័ត៌មាន។ ក្រសួងគ្រោងនឹងចាប់ផ្តើមជួយឧបត្ថម្ភផ្នែក ហេដ្ឋារចនាសម្ព័ន្ធបណ្តាញព័ត៌មាននៅហ្វីលីពីន និងកម្ពុជាក្នុងឆ្នាំសារពើពន្ធ ២០២៤។ ការជួយឧបត្ថម្ភអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាននឹងត្រូវបានពន្លឿនចាប់ពីឆ្នាំសារពើពន្ធ ២០២៥ តទៅ ដោយឆ្ពោះទៅរកការអនុវត្តជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ