ជប៉ុននិងអាមេរិករឹតបន្តឹងទំនាក់ទំនងសម្ព័ន្ធមិត្តតាមរយៈកិច្ចប្រជុំ ២+២

(VOVWORLD) - នៅកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហ ប្រតិបត្តិការលើវិស័យអវកាសនិងសន្តិសុខអ៊ីនធឺណែត ក៏ដូចជាការចែករំលែករវាងកង កម្លាំងអាមេរិកនិងកងកម្លាំងឆ្មាំជាតិជប៉ុន ក្នុងបរិបទដែលតូក្យូកំពុងពិចារណាលើ ជម្រើសមួយចំនួន មុនពេលពិនិត្យមើលការកែសម្រួលយុទ្ធសាស្ត្រសន្តិសុខជាតិនាចុងឆ្នាំនេះ។

នាព្រឹកថ្ងៃទី៧ ខែមករា រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិរបស់ជប៉ុននិង សហរដ្ឋអាមេរិក បានប្រារព្ធកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដោយមានបំណងចង់រឹតបន្តឹង ថែមទៀតទំនាក់ទំនងសម្ព័ន្ធមិត្ត។ នេះជាកិច្ចប្រជុំសន្តិសុខលើកដំបូងរវាងរដ្ឋមន្រ្តីការ បរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ (កិច្ចប្រជុំ ២+២) ចាប់តាំងពីលោក នាយករដ្ឋមន្រ្តី Kishida Fumio ចូលកាន់តំណែងកាលពីខែតុលាឆ្នាំទៅមិញ។
នៅកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហ ប្រតិបត្តិការលើវិស័យអវកាសនិងសន្តិសុខអ៊ីនធឺណែត ក៏ដូចជាការចែករំលែករវាងកង កម្លាំងអាមេរិកនិងកងកម្លាំងឆ្មាំជាតិជប៉ុន ក្នុងបរិបទដែលតូក្យូកំពុងពិចារណាលើ ជម្រើសមួយចំនួន មុនពេលពិនិត្យមើលការកែសម្រួលយុទ្ធសាស្ត្រសន្តិសុខជាតិនាចុងឆ្នាំនេះ។
ក្នុងសេចក្ដីប្រកាសមួយមុនពេលប្រារព្ធកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Hayashi បានបញ្ជាក់ថា ជប៉ុនប្ដេជ្ញាចិត្តជំរុញដោយឥតឈប់ឈរទំនាក់ទំនងសម្ព័ន្ធមិត្ត ជាមួយអាមេរិក ឆ្ពោះទៅរក “តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយ សេរីភាពនិងបើកចំហ”។
ក្នុងពេលជាមួយគ្នានោះ សមភាគីអាមេរិកលោក Blinken បានបញ្ជាក់សារជាថ្មី ម្ដងទៀតថា ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងអាមេរិកនិងជប៉ុន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងឲ្យដឹងផងដែរថា ប្រទេសទាំងពីរគួរតែអភិវឌ្ឍន៍ “ឧបករណ៍ថ្មី” ដើម្បីដោះស្រាយការគំរាមកំហែង កាន់តែកើនឡើងៗ ក្នុងបរិបទដែល កើតមានកាយវិការដែលបំបែកគោលការណ៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ