ជប៉ុនបានប្រគល់បញ្ជីរាយនាមជនត្រូវចាប់ចំណាប់ខ្មាំងអោយសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
|
លោក Yoshihide Suga |
(VOV)_ប្រធានខុទ្ទកាល័យ គណរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានជូនដំណឹងនាថ្ងៃទី៨ មិថុនាថា៖ រដ្ឋាភិបាលប្រទេសនេះបានប្រគល់បញ្ជីរាយ នាមជនចំនួន៤៧០នាក់អោយសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េដែល
តូក្យូចាត់ទុកថា៖ពួកគេត្រូវបានព្យុងយ៉ាងចាប់ជាចំណាប់ខ្មាំង។ នេះគឺជាការបោះ
ជំហានបន្ត បន្ទាប់ពីកិច្ចព្រមព្រៀងលោតផ្លោះរវាងជប៉ុន និងសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានឹតកូរ៉េ នាខែឧសភាកន្លងទៅ។ កិច្ចព្រមព្រៀងនេះស្ដីអំពីវាសនា
របស់ប្រជា ពលរដ្ឋជប៉ុន ត្រូវ ចាប់ជាចំណាប់ខ្មាំងក្នុងទសវត្ស៍ទី៧០-៨០ កន្លង
ទៅ។ តាមនោះ ព្យុងយ៉ាងនឹងសន្យាស៊ើបអង្កេតអំពីវាសនារបស់ជនជប៉ុនដែល
ត្រូវ ចាប់ជាចំណាប់ខ្មាំងនិងប្តូរទៅវិញ ជប៉ុននឹងដកបទដាក់ទណ្ឌកម្មហាមឃាត
ការ ធ្វើដំណើរចំពោះពលរដ្ឋសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ អនុញ្ញាត្តិអោយបណ្ដានាវាសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
ចូលចតនៅកំ ពង់ផែរជប៉ុន ដើម្បីគោលដៅមនុស្សធម៌៕