ជប៉ុនប្រារព្ធខួបលើកទី ៧៧ នៃទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូមកលើទីក្រុង Hiroshima

(VOVWORLD) - ចូលរួមក្នុងពិធីមានវត្តមាននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងភ្ញៀវអន្តរជាតិ ក្នុងនោះមានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ផងដែរ។

ជប៉ុនប្រារព្ធខួបលើកទី ៧៧ នៃទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូមកលើទីក្រុង Hiroshima - ảnh 1ដាក់ផ្កានៅវិមានអនុស្សាវរីយ៍ (រូបថត៖ ក្យូដូ/TTXVN)

នាព្រឹកថ្ងៃទី ៦ ខែសីហា នៅទីក្រុង Hiroshima របស់ប្រទេសជប៉ុន បានប្រារព្ធពិធីរំលឹកខួបលើកទី៧៧ នៃទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូ មកលើទីក្រុងមួយនេះ។ ចូលរួមក្នុងពិធីមានវត្តមាននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងភ្ញៀវអន្តរជាតិ ក្នុងនោះមានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ផងដែរ។

ពិធីនេះបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះនៃសោនាដកម្ម នៅម៉ោង ៨:១៥ នាទី (ម៉ោងក្នុងតំបន់) ដែលជាពេលវេលា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូ នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥។ គ្រាប់បែកបរមាណូដែលមានឈ្មោះថា "Little Boy" ដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិកបានទម្លាក់ផ្ទុះលើផ្ទៃមេឃនៃទីក្រុង Hiroshima នៅម៉ោង ៨:១៥  ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ ដោយបានឆកយកអាយុជីវិតមនុស្សប្រហែល ១៤ម៉ឺននាក់ គិតត្រឹមចុងឆ្នាំនោះ។ គ្រាប់បែកបរមាណូទី ២ ដែលអាមេរិកទម្លាក់លើទីក្រុង Nagasaki កាលពីថ្ងៃទី ៩ ខែសីហា បណ្តាលឱ្យជប៉ុនចុះចាញ់ ៦ ថ្ងៃក្រោយមក ដែលជាការបញ្ចប់ សង្គ្រាមលោកលើកទី ២។

ថ្លែងនៅឯពិធីរំលឹក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ចាំបាច់ត្រូវក្រឡេមើលឡើងវីពីសោនាដកម្មនៅទីក្រុង Hiroshima ដើម្បីដឹងថា មានដំណោះស្រាយតែមួយគត់ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ ហើយនោះគឺ គ្មានអាវុធនុយក្លេអ៊ែរ។ លោកបានអំពាវនាវឱ្យប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញានេះ ដើម្បីចាត់វិធានការជាបន្ទាន់ដើម្បីលុបបំបាត់ "ឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរទាំងនេះ" ដែលគំរាមកំហែងដល់អនាគតរបស់មនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ