ជប៉ុនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាគ្រោះមហន្តរាយដោយគ្រាប់បែកបរមាណូនៅទីក្រុង Nagasaki

(VOVWORLD) - នាថ្ងៃទី ៩ សីហា បណ្ដាថ្នាក់ដឹកនាំរបស់ជប៉ុន តំណាងរបស់សហភាព អឺរ៉ុប (EU) និងប្រទេសចំនួន ៦០ លើពិភពលោក ក្នុងនោះមានអាមេរិកអង់គ្លេស បារាំងរុស្ស៊ីនិងចិន បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុង Nagasaki។ 
ជប៉ុនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាគ្រោះមហន្តរាយដោយគ្រាប់បែកបរមាណូនៅទីក្រុង Nagasaki  - ảnh 1 ជប៉ុនរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាគ្រោះមហន្តរាយដោយគ្រាប់បែកបរមាណូនៅទីក្រុង Nagasaki 

(VOVworld) – នាថ្ងៃទី ៩ សីហា បណ្ដាថ្នាក់ដឹកនាំរបស់ជប៉ុន តំណាងរបស់សហភាព អឺរ៉ុប (EU) និងប្រទេសចំនួន ៦០ លើពិភពលោក ក្នុងនោះមានអាមេរិកអង់គ្លេស បារាំងរុស្ស៊ីនិងចិន បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុង Nagasaki។ ថ្លែងមតិនៅពិធីលើក នេះ អភិបាលក្រុង Nagasaki លោក Tomihisa Taue បានសង្កត់ធ្ងន់ថា៖ ទោះបីជា គឺជាប្រទេសតែមួយគត់លើពិភពលោករងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយកាទម្លាក់គ្រាប់បែក បរមាណូក្នុងសង្គ្រាមលោកទី ២ ក្តី លោកអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនពិចារណាឡើង វិញគោលនយោបាយផ្អែកទៅលើឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក ព្រមទាំង ចូលរួម សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ផងដែរ។ អញ្ជើញចូលរួមពិធី នេះ  នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសង្កត់ធ្ងន់ថា៖ គោលដៅ ពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរអាចទទួលបានក្នុងពេលដែលមានការចូលរួម របស់ប្រទេសកម្មសិទ្ធិនិងមិនកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ