ជួបមុខបណ្ដាអតីតអ្នកជំនាញការយោធាអតីតសហភាពសូវៀត ដែលធ្លាប់បំពេញការងារនៅវៀតណាម។
(VOV) /  
|
ពិធីជួបមុខរវាងអតីតអ្នកជំនាញការយោធាសហភាពសូវៀតមុននេះដែលធ្លាប់បំពេញការងារនៅ វៀតណាមក្នុងប៉ុន្មានខែឆ្នាំមានសង្គ្រាម (baomoi.com) |
VOV-តាមទម្លាប់ នាថ្ងៃទី៥សីហា នៅរដ្ឋធានីមូស្គូសហព័ន្ធរុស្ស៊ីបានប្រព្រឹត្ត
ទៅពិធីជួបមុខរវាងអតីតអ្នកជំនាញការយោធាសហភាពសូវៀតមុននេះដែល ធ្លាប់បំពេញការងារនៅវៀតណាមក្នុងប៉ុន្មានខែឆ្នាំមានសង្គ្រាមជាមួយបណ្ដាមិត្ត
វៀតណាម។ បណ្ដាអតីតអ្នកជំនាញការយោធាបានរួមគ្នារំលឹកឡើងវិញនូវ
អនុស្សាវរីយ៍ដ៏ស្អាតអំពីចំណងសមមិត្តភាតរៈរបស់កងទ័ពរុស្ស៊ីនិងវៀតណាម។
ថ្លែងមតិនៅការជួបមុខនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក
Pham Xuan Son បានអះអាងថា៖
“ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-រុស្ស៊ីមានប្រភពដើមដ៏រឹងមាំ ត្រូវ
បានសាងសង់ដោយការលំបាកសាកល្បង ដោយសាច់ស្រស់ឈាមស្រស់របស់បណ្ដាកុលបុត្ររបស់ប្រជាជនសូវៀត ប្រជាជនរុស្ស៊ីនិងប្រជាជនវៀតណាម។ ក្នុង
បេះដូងរបស់យើងខ្ញុំ ប្រទេសរុស្ស៊ី បណ្ដាមិត្តរុស្ស៊ី ប្រជាជនរុស្ស៊ីនិងបណ្ដាមិត្ត
សូវៀតមានតួនាទីដ៏ពិសេស។ យើងខ្ញុំចង់អះអាងថា យើងខ្ញុំជាបណ្ដាអ្នកការទូត
នឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនិង
ទំនាក់ទំនងជិតស្និទ្ធរវាងយើងទាំងគ្នាឲ្យខ្លាំងក្លាថែមទៀត៕”
-VOV