ជម្រុញទំនាក់ទំនងការពារជាតិសមស្របជាមួយទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀត ណាម-អាមេរិក

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក James Mattis គណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត ណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ អាមេរិកចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០សីហា។ 
ជម្រុញទំនាក់ទំនងការពារជាតិសមស្របជាមួយទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀត ណាម-អាមេរិក - ảnh 1ពិធីទទួលនាយឧត្តមសេនីយ៍  Ngo Xuan Lich  

នាព្រឹកថ្ងៃទី៨សីហា បន្ទាប់ពីពីធីទទួល បដិសណ្ឋារកិច្ចមក រដ្ឋមន្ត្រីទាំងពីររូបបានអនុវត្តកិច្ចចរចារ។ នៅក្នុងជំនួបនេះ ភាគី ទាំងពីរបានឯកភាពលើបណ្តាវិធានការ សំដៅជម្រុញទំនាក់ទំនងការពារជាតិនា ពេលខាងមុខ តាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងតាមរាល់ឯកសារដែលបានចុះហត្ថលេខា។ ស្តីពីទំនាក់ទំនងការពារជាតិទ្វេភាគី នាពេលខាងមុខ  រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តជម្រុញកិច្ចសហប្រតិបត្តិការតាម ខ្លឹមសារនៃបណ្តាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្នុងនោះ ផ្តោតអាទិភាពទៅ លើវិស័យជំនះពុះពារនូវផលវិបាកដោយសង្គ្រាមនៅ វៀតណាម ទប់ទល់ជាមួយការ សាកល្បងសន្តិសុខក្រៅប្រពៃណីក៏ដូចជាចូលរួមរាល់សកម្មភាពរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។

        រដ្ឋមន្ត្រី លោក Ngo Xuan Lich បានអះអាងថា វៀតណាមចាត់ទុកអាមេរិក ជា ដៃគូសំខាន់ជួរមុខនិងផ្តល់អាទិភាពសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងនេះអាស្រ័យលើ គោលការណ៍សមភាព គោរពរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាព បូរណភាព ដែនដីរបស់ប្រទេសនីមួយៗ។

        រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានវាយតម្លៃ ខ្ពស់ ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់ ក៏ដូចជារាល់ការខិតខំប្រឹង ប្រែងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពរបស់វៀតណាមក្នុងការស្វែងរក អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម (MIA)។ រដ្ឋមន្ត្រីរូបនេះបានសន្យាថា នឹងបន្តសហ ការក្នុងការស្វែងរកព័ត៌មានកងទ័ពវៀតណាមបាត់ខ្លួនក្នុងសង្គ្រាម ក៏ដូចជាជួយឧបត្ថម្ភក្នុងការជំរះជាតិពុល dioxin នៅព្រលានយន្តហោះ Bien Hoa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ