ជម្រុញយុត្តិធ៌មអាកាសធាតុតាមរយៈនីតិវិធីពិគ្រោះយោបល់ជាមួយភ្នាក់ងារយុត្តិធម៌អន្តរជាតិ

(VOVWORLD) - ថ្លែងមតិនៅឯសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមបន្ទាន់បំផុតមួយដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខ ដែលប៉ះពាល់ដល់គ្រប់ទិដ្ឋភាពរបស់ប្រទេសជាច្រើន។ 
ជម្រុញយុត្តិធ៌មអាកាសធាតុតាមរយៈនីតិវិធីពិគ្រោះយោបល់ជាមួយភ្នាក់ងារយុត្តិធម៌អន្តរជាតិ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ VOV-Washington)

នាថ្ងៃទី ២៥ ខែតុលា ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ច្បាប់អន្តរជាតិប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៩ គណៈប្រតិភូវៀត ណាមនិងគណៈប្រតិភូវ៉ានូអាទូប្រចាំអង្គការសហប្រជាជាតិបានសម្របសម្រួលជាមួយអង្គការអភិវឌ្ឍន៍ច្បាប់អន្តរជាតិ (IDLO) ដើម្បីរៀបចំសិក្ខាសាលាដោយប្រធានបទ “ជម្រុញយុត្តិធម៌អាកាសធាតុតាមរយៈនីតិវិធីពិគ្រោះយោបល់ជាមួយភ្នាក់ងារយុត្តិធម៌អន្តរជាតិ”។

ជម្រុញយុត្តិធ៌មអាកាសធាតុតាមរយៈនីតិវិធីពិគ្រោះយោបល់ជាមួយភ្នាក់ងារយុត្តិធម៌អន្តរជាតិ - ảnh 2ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV-Washington)

ថ្លែងមតិនៅឯសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមបន្ទាន់បំផុតមួយដែល សហគមន៍អន្តរជាតិកំពុងប្រឈមមុខ ដែលប៉ះពាល់ដល់គ្រប់ទិដ្ឋភាពរបស់ប្រទេសជាច្រើន។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានអះអាងថា ដំណើរការជម្រុញយុត្តិធម៌អាកាសធាតុដែលប្រទេសនានារួមទាំងវ៉ានូអាទូ និងវៀតណាមបានសម្របសម្រួលនាពេលថ្មីៗនេះ ទទួលបានវឌ្ឍនភាពជាច្រើន ដូចជាការដែល តុលាការច្បាប់សមុទ្រអន្តរជាតិបានចេញផ្សាយមតិប្រឹក្សាយោបល់ស្តីពីការទទួលខុសត្រូវរបស់ជាតិសម្រាប់បរិស្ថានសមុទ្រ និងបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (ឧសភា ២០២៤) និងតុលាការយុត្តិធម៌អន្តរជាតិកំពុងពិចារណាផ្តល់មតិយោបល់អំពីទំនួលខុសត្រូវរបស់ប្រទេសនានាលើបញ្ហាបម្រែបម្រួលអាកាសធាតុ។

នៅក្នុងសិក្ខាសាលានេះ វាគ្មិន និងភ្ញៀវចូលរួមបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបាននិងទិសដៅសម្រាប់ការលើកកម្ពស់យុត្តិធម៌អាកាសធាតុ តាមរយៈវិធីសាស្រ្តនីតិរដ្ឋ ការពង្រឹងគណនេយ្យភាព និងការលើកកម្ពស់ការអនុវត្តការប្តេជ្ញាចិត្តនៃអាកាសធាតុ ទំនួលខុសត្រូវជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុលើជំនាន់បច្ចុប្បន្ននិងជំនាន់អនាគត។

ប្រតិកម្មទៅវិញ

ផ្សេងៗ