ជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មក្នុងវិស័យបទដ្ឋាននិងកម្មសិទ្ធិបញ្ញា
|
ជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មក្នុងវិស័យបទដ្ឋាននិងកម្មសិទ្ធិបញ្ញា |
(VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc
Dam បានធ្វើការ ត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តស្ដីអំពីកំណែទម្រង់
បរិយាកាសអាជីវកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ ក្នុងវិស័យបទដ្ឋាន
និងកម្មសិទ្ធិបញ្ញា នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអគ្គនាយកដ្ឋាន បទដ្ឋានវាស់វែង
គុណភាព ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu
Duc Dam បានចាត់ទុកថា៖គ្រប់ក្រសួង ស្ថាប័ន បានចូលរួមយ៉ាងសកម្ម ហើយទទួល
បានលទ្ធផលជាក់ស្ដែងជាច្រើន ប៉ុន្តែ ក៏ត្រូវបន្តបង្កលក្ខណះងាយស្រួល ជួយឧបត្ថម្ភ
អង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយដោះស្រាយរាល់
ការជំពាក់ជំពិនអំពីយន្តការគតិយុត្តិ បែបបបទរដ្ឋបាល លើកកំពស់ទិន្នផល គុណភាព
ដើម្បីអង្គភាពកាត់បន្ថយបែបបទរដ្ឋបាលនានា ដែលទាក់ទិនដល់កម្មសិទ្ធិបញ្ញា៕