|
ជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តវៀតណាមនិងគណបក្សកុម្មុយនីស្តបារាំង (VOV) |
Vovworld-គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក To
Huy Rua សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹម
បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង។
នៅជំនួបសន្ទនាជាមួយលេខាទូទាំងប្រទេសគណបក្សកុម្មុយនីស្តបារាំង
Pierre Laurent នាថ្ងៃទី២៦តុលា លោក To Huy Rua បានជូនជម្រាបអំពីស្ថានភាព
របស់វៀតណាម សកម្មភាពរបស់បក្សរដ្ឋាភិបាលនិងរដ្ឋសភាក្នុងរយៈពេលកន្លង
មក ផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តបារាំងអំពីបទពិសោធន៍ការ
ងារកសាងបក្ស។
“ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសកាន់តែបានបើកទូលាយ
ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជានៅមានការលំបាកជាច្រើនក្ដី ប៉ុន្តែយើងបានរក
ឃើញដំណោះស្រាយរបៀបធ្វើដ៏ត្រឹមត្រូវ។ ខ្ញុំមានបំណងថា ទំនាក់ទំនងរវាង
បក្សយើងទាំងពីរកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ៕”