ជំរុញការងារស្រាវជ្រាវអនុវត្តក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែ
|
រូបគំរូរោងចក្រអគ្គិសនីនុយគ្លេអ៊ែវៀតណាម (vietnamplus.vn) |
Vovworld-នាថ្ងៃទី៣តុលានៅទីក្រុងហាណូយ វិទ្យាស្ថានថាមពលបរមាណូ
វៀតណាមបានសហការជាមួយសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញរៀបចំសន្និសីទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែកម្មាភិបាលវ័យក្មេងផ្នែកថាមពលបរមាណូ
លើកទី៣។
លោក Tran Chi Thanh ប្រធានវិទ្យាស្ថានថាមពលបរមាណូវៀតណាមបាន
អះអាងថា ក្នុងដំណើរការសមាហរណកម្មបច្ចុប្បន្នតួនាទីស្រាវជ្រាវអនុវត្តគឺសំខាន់
ណាស់ ទាមទារត្រូវមានជួរកម្មាភិបាលធ្វើវិទ្យាសាស្ត្រមានសមត្ថភាពស្រាវជ្រាវ
ភាសាដើម្បីទាក់ទងជាមួយព័ត៌មានវិទ្យាសាស្ត្រអន្តរជាតិក្នុងការវាយតំលៃស្រាវ
ជ្រាវ។ ហេតុនេះហើយវិទ្យាស្ថានកំពុងប្រមូលផ្ដុំជួយឧបត្ថម្ភជួរកម្មាភិបាលវ័យក្មេង
សំដៅលើកកំពស់សមត្ថភាពស្រាវជ្រាវអនុវត្តការស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រ
រួមចំណេកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិនាពេលខាងមុខ៕