ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាមប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព
(VOVWORLD) - ឆ្លើយតបនឹងសំណួររបស់គណៈប្រតិភូអំពីការអភិរក្ស និងអភិវឌ្ឍន៍ទម្រង់សិល្បៈប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌ លោករដ្ឋមន្ត្រី Nguyen Van Hung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានបទប្បញ្ញត្តិដើម្បីលើកទឹកចិត្ត របបអនុគ្រោះនៅពេលសិក្សាមុខវិជ្ជាសិល្បៈប្រពៃណី។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung ឆ្លើយសំណួររបស់ប្រតិភូរដ្ឋសភា (រូបថត៖ VOV) |
បន្តសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលក្នុងកម្មវិធីនៃសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី ២១ សីហានេះ ឆ្លើយសំណួររបស់ ប្រតិភូអំពីការកសាងប្រព័ន្ធស្ថិតិទេសចរណ៍នៅវៀតណាម រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០០៩ មក ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្រាវជ្រាវ និងបង្កើតនូវវិធីសាស្រ្តកសាងប្រព័ន្ធស្ថិតិទេសចរណ៍នៅវៀតណាម។ ក្នុងនោះ វិស័យស្ថិតិមាន ៦ ក្រុម រួមមាន៖ ចំនួនភ្ញៀវអន្តរជាតិ ចំនួនភ្ញៀវក្នុងស្រុក ការចំណាយរបស់ភ្ញៀវអន្តរជាតិ ការចំណាយរបស់ភ្ញៀវក្នុងស្រុក ចំណូលពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងចំណូលនៃដំណើរទេសចរណ៍។ ពីទីនោះ នឹងជួយវាយតម្លៃ រៀបចំផែនការគោលនយោបាយនិងជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពនៃវិស័យទេសចរណ៍វៀតណាមនាពេលខាងមុខ៖ “នាពេលខាងមុខ ក្រសួងនឹងបន្តផ្តោតលើការកែលម្អប្រសិទ្ធភាពនៃស្ថិតិទេសចរណ៍ ដើម្បីវាយតម្លៃ បង្កើតគោលនយោបាយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាមប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បន្តសម្របសម្រួលជាមួយក្រសួងនគរបាល ដើម្បីប្រើប្រាស់ទិន្នន័យក្នុងគម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ ដោយបង្កើតប្រតិទិនសម្រាប់គ្រប់គ្រងទេសចរណ៍ ចំនួនភ្ញៀវទេសចរ... តាមនោះ បង្កើតផែនការកាន់តែត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវសម្របសម្រួលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដើម្បីប្រមូលស្ថិតិបន្ថែមលើតម្រូវការទេសចរណ៍ ដូចជាផលិតផលកសិកម្មនិងការដើរទិញឥវ៉ាន់ សំដៅគណនាបន្ថែមលើចំនួនគោលដៅទេសចរណ៍ទាំងនេះ”។
ឆ្លើយតបនឹងសំណួររបស់គណៈប្រតិភូអំពីការអភិរក្ស និងអភិវឌ្ឍន៍ទម្រង់សិល្បៈប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌ លោករដ្ឋមន្ត្រី Nguyen Van Hung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានបទប្បញ្ញត្តិដើម្បីលើកទឹកចិត្ត របបអនុគ្រោះនៅពេលសិក្សាមុខវិជ្ជាសិល្បៈប្រពៃណី៕