ជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ២៩ ខែសីហា នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានចុះហត្ថលេខាផ្សព្វផ្សាយសេចក្តីណែនាំលេខ ៣០ ស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាម។

ជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាម - ảnh 1បង្កើតឡើងក្នុងឆ្នាំ ១៩០៥ ពីរោងចក្រចាស់ដែលមានទីតាំងនៅតំបន់ផ្លាស់ទីលំនៅចេញពីទីក្រុង  - រោងចក្ររថភ្លើង យាឡឹម និងស្ថានីយ៍រថភ្លើងហាណូយត្រូវបានជួសជុលទៅជាកន្លែងច្នៃប្រឌិត ក្លាយជាកន្លែង "ភ្ញាក់រលឹក" បេតិកភណ្ឌ បង្កើតប្រព័ន្ធតម្លៃថ្មី ដើម្បីបម្រើដល់ការអភិវឌ្ឍវប្បធម៌របស់រដ្ឋធានី (រូបថត៖ TTXVN)

សេចក្តីណែនាំបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហ កម្មវប្បធម៌ ចាំបាច់ត្រូវយកចិត្តទុកដាក់ទាញយកសមិទ្ធិផល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងជំនាញអាជីវកម្ម សមត្ថភាពច្នៃប្រឌិតនិងលើកកម្ពស់មូលធនវប្បធម៌និងកម្មសិទ្ធិបញ្ញា ដើម្បីបង្កើតផលិតផល និងសេវាកម្មនាំមកជូនតម្លៃវប្បធម៌និងសេដ្ឋកិច្ច។ សេចក្តីណែនាំកំណត់នូវតម្រូវការនិងភារកិច្ចជាក់ស្តែងសម្រាប់ក្រសួង ស្ថាប័ននិងមូលដ្ឋាននីមួយៗ។ ក្នុងចំណោមនោះ ភារកិច្ចសំខាន់ៗមួយចំនួនគឺ៖ លើកកម្ពស់ការយល់ដឹងអំពីទីតាំង តួនាទី សារៈសំខាន់ និងតម្លៃនៃឧស្សាហកម្មវប្បធម៌សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់វប្បធម៌វៀតណាម; ផ្តល់អាទិភាពដល់ គោលនយោបាយលើការលើកទឹកចិត្តវិនិយោគ ភាពជាដៃគូសាធារណៈនិងឯកជន លើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា ជំរុញកំណែទម្រង់បែបបទរដ្ឋបាលដែលទាក់ទងនឹងការផ្លាស់ប្តូរ ឌីជីថល... ដើម្បីលើកកម្ពស់តួនាទីនិងធនធានរបស់សហគមន៍ធុរកិច្ច អ្នកជំនាញ កម្លាំងពលកម្មប្រកបដោយការច្នៃប្រឌិត។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ទីផ្សារឆ្ពោះទៅរកការបង្កើតជាបណ្តើរៗនូវសហគមន៍អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិនៃផលិតផល និងសេវាកម្មឧស្សាហកម្មវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ