ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ
|
ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រ |
(VOV)_ជំរុញខ្លាំងការឃោសនា លើកកំពស់ចំណេះដឹងរបស់យុវជនដើម្បីការ
ពារអធិបតេយ្យភាពកោះសមុទ្រ។ នេះគឺជាប្រការដែលបានអនុរដ្ឋមន្ត្រីក្រសួងព័ត៍
មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan សង្កត់ធ្ងន់ នៅក្នុងសន្និ
សីទហ្វឹកហាត់៖ ការងារព័ត៍មានបរទេស ឃោសនាអំពីកោះសមុទ្រ និងធ្វើសមា
ហរណកម្មអន្តរជាតិ ដែលប្រារព្វឡើងនាព្រឹកថ្ងៃទី២៥ មិថុនា នៅទីក្រុង Da Nang
(ភាគកណ្ដាលវៀតណាម)។ នៅទីនេះ កម្មាភិបាលស្នូលជាង១២០នាក់ របស់
សម្ព័ន្ធសមាគមយុវជនវៀតណាម នៅខេត្ត ទីក្រុងចំនួន៦៣ បានជម្រាបអំពី
សភាពការណ៍លើពិភពលោក និងទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាម
ជាមួយប្រទេសនានា ការងារឃោសនានិងព័ត៍មានកិច្ចការបរទេស ក្នុងសភាព
ការណ៍ថ្មី ស្ថានភាពនៅសមុទ្រខាងកើតនាបច្ចុប្បន្ន និងគោលនយោបាយរបស់
វៀតណាម ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននិងអន្តរជាតិរបស់
វៀតណាម។ លោក Le Van Nghiem ប្រធាននាយកដ្ឋានព័ត៍មានកិច្ចការបរទេស
នៃក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម បានអោយដឹងថា៖
“ វៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិ និងដាក់ចេញបញ្ហាជាច្រើន
អំពីចំណេះដឹងរបស់ជំនាន់វ័យក្មេង។ ពីដើមឆ្នាំមក ស្ថានភាពនៅលើសមុទ្របាន
ប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ យុវជនវៀតណាមត្រូវយល់ដឹងអំពីស្ថានភាពជាក់ស្ដែង
រួមចំណែកចូលក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស។
វគ្គហ្វឹកហាត់ថ្ងៃនេះ ជួយអោយបណ្ដាថ្នាក់ដឹកនាំជាយុវជននៅគ្រប់តំបន់ចលនា
ឃោសនាអោយយុវជននានាយល់ដឹងអំពីស្ថានភាព នាបច្ចុប្បន្ន៕”