ជំរុញខ្លាំងថែមទៀតការផ្ទេរប្រគល់សិទ្ធិម្ចាស់ការសំរាប់មហាវិទ្យាល័យ
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី២៦សីហា ថ្លែងមតិនៅកិច្ចប្រជុំស្ដីពីការផ្ទេរប្រគល់សិទ្ធិម្ចាស់ការសំរាប់មហាវិទ្យាល័យរដ្ឋនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានសង្កត់ធ្ងន់ថា តាមរយៈភាពជាក់ស្ដែងការផ្ដួចផ្ដើមគំនិតរបស់បក្ស
និងរដ្ឋអំពីការប្រគល់សិទ្ធិម្ចាស់ការទទួលខុសត្រូវដោយខ្លួនឯងសំរាប់
មហាវិទ្យាល័យអះអាងនេះជាការផ្ដួចផ្ដើមគំនិតមួយដ៏ត្រឹមត្រូវនិងមានលទ្ធផល
ជាជំហានដំបូង។ ដោយហេតុនេះស្មារតីគឺប្តេជ្ញាជំរុញខ្លាំងថែមទៀតការផ្ទេរប្រគល់
សិទ្ធិម្ចាស់ការសំរាប់មហាវិទ្យាល័យជាមួយគោលដៅខ្ពស់បំផុតគឺលើកកំពស់
គុណភាពបណ្ដុះបណ្ដាល បណ្ដុះបណ្ដាលឲ្យបានប្រភពធនធានមនុស្សមានគុណ
ភាពខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម
ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្មារតីរួមគឺអប់រំ-បណ្ដុះ
បណ្ដាលត្រូវជាគោលនយោបាយជាតិជួរមុខក្នុងការអភិវឌ្ឍន៍ដ៏ចីរភាពរបស់
ប្រទេសជាតិ កត្តាមនុស្សន៍មានអត្ថន័យសំរេចកំណត់៕