ជំរុញខ្លាំងទំនាក់ទំនងមិត្តភាពកងទ័ពរវាងបណ្ដាប្រទេសអាស៊ាន
|
នាយឧត្តមសេនីយ៍ Do Ba Ty |
(VOV)_គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយ
ឧត្តមសេនីយ៍ Do Ba Ty បានអញ្ជើញចូលរួមសន្និសីទមិនផ្លូវការ មេបញ្ជាការកង
ទ័ពការពារជាតិអាស៊ាន លើកទី១៣ (ACD FIM -13) - ឡាវ ២០១៦ ប្រព្រឹត្តទៅពី
ថ្ងៃទី១៣ មិនា ដល់ថ្ងៃទី១៥ មិនា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ឡាវ)។ ចូលរួម
សន្និសីទលើកនេះ គណៈប្រតិភូវៀតណាមបន្តអះអាងតួនាទី និងថានះរបស់វៀត
ណាម ចំពោះតំបន់ និងពិភពលោក ដើម្បីរួមចំណែកអះអាងគោលនយោបាយកិច្ច
ការបរទេសពហុទិសភាវូបនីយកម្ម និងគោលជំហរសកម្ម មានការទទួលខុសត្រូវ
របស់បក្ស រដ្ឋវៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ តាមនោះ បង្ហាញ
នៅការយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពរវាងកងទ័ពវៀតណាមជាមួយ
កងទ័ពនៃប្រទេសជាសមាជិកអាស៊ានទាំងឡាយ ឆ្ពោះទៅគោលដៅ សហគមន៍
នយោបាយ-សន្តិសុខអាស៊ាន៕