ជំរុញតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឃោសនាស្ដីអំពីសហគមន៍អាស៊ាន
|
ជំរុញតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឃោសនាស្ដីអំពីសហគមន៍អាស៊ាន (http://infonet.vn/) |
(VOVworld)_នាថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានប្រារព្ធឡើងកម្មវិធី “ជំរុញតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឃោសនាស្ដីអំពីសហគមន៍អាស៊ាន” សំដៅឧទ្ទេសនាមដល់បណ្ដាស្ថាប័នសារព័ត៌មាននូវប្រភពឯកសារ ព័ត៌មាន កសាងប្រធានបទអត្ថបទស្ដីអំពីផលប្រយោជន៍ជាក់ស្ដែងរបស់សហគមន៍អាស៊ាន ។អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Quoc Dung និងជាប្រធាន SOM អាស៊ានវៀតណាមបានសង្កត់ធ្ងន់ថា បណ្ដាក្រសួងស្ថាប័នគប្បីកំណត់កិច្ចសហប្រតិបត្តិការអាស៊ានជា-អាទិភាព ។ ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់និងជាស្ពានតភ្ជាប់ដើម្បីផ្សព្វផ្សាយព័ត៌មានស្ដីអំពីផល
ប្រយោជន៍នៃសហគមន៍អាស៊ាន ។
នៅសន្និសីទនេះ វាគ្មិនជាច្រើនរូប មកពីបណ្ដាក្រសួងដូចជា៖ឧស្សាហពាណិជ្ជកម្ម គមនាគមន៍ដឹកជញ្ជូន វប្បធម៌កីឡានិងទេសចរណ៍ ការងារយុទ្ធជនពិការនិងសង្គមកិច្ច បានរាយការណ៍អំពី៖ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចអាស៊ាន កិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍ដឹកជញ្ជូនអាស៊ាន កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកចំពោះបណ្ដារបររបស់អាស៊ាន និងបញ្ហាពលករចំណាកស្រុកក្នុងតំបន់អាស៊ាន៕