ជំរុញទំនាក់ទំនងរវាងបណ្ដាទីក្រុងរបស់ស្រីលង្កានិងវៀតណាម។
(VOV) /  
|
ជំរុញទំនាក់ទំនងរវាងបណ្ដាទីក្រុងរបស់ស្រីលង្កានិងវៀតណាម។ (baomoi.com) |
VOV-នារសៀលថ្ងៃទី១៨កក្កដា នៅពិធីទទួលជួបសន្ទនាលោក Chamal
Rajapaksa ប្រធានរដ្ឋសភារួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាស្រីលង្កា
ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម លោកស្រី Nguyen Thi
Quyet Tam ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានសម្ដែងនូវក្តីសប្បាយ
រីករាយដោយបានទទួលគណៈប្រតិភូ។ លោកស្រី Nguyen Thi Quyet Tam បាន
សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាស្រីលង្កានៅវៀតណាម
ក៏ដូចជាទីក្រុងហូជីមិញលើកនេះនឹងក្លាយទៅជាស្ពានដែលរួមចំណែក ជំរុញ
ទំនាក់ទំនងរវាងទីក្រុងជាមួយដំបន់នានារបស់ស្រីលង្កា ពិសេសគឺក្នុងកិច្ច
សហប្រតិបត្តិការអភិវឌ្ឍន៍បណ្ដាវិស័យដែលភាគីទាំងពីរមានឧត្តមភាព
សក្ដានុភាព។ ប្រធានរដ្ឋសភាស្រីលង្កា Chamal Rajapaksa បានឲ្យដឹងថា ភាគី
ស្រីលង្កានឹងបង្កលក្ខណៈឧទ្ទេសនាមជំរុញទំនាក់ទំនងរវាងក្រុមប្រឹក្សាបណ្ដា
ដំបន់របស់ស្រីលង្កាជាមួយទីក្រុងហូជីមិញក៏ដូចជាដំបន់ផ្សេងៗរបស់វៀត
ណាម៕
-VOV