ជំរំរដូវក្តៅយុវជន-និស្សិតវៀតណាមនៅអឺរ៉ុបលើកទី៣នៅសាធារណហរដ្ឋឆែក
(VOVWORLD) -នាយប់ថ្ងៃទី១៧សីហា នៅទីក្រុង Praha សាធារណហរដ្ឋឆែក បានប្រារព្វឡើងពិធីបើកជំរំរដូវក្តៅយុវជន-និស្សិតវៀតណាមនៅអឺរ៉ុបលើកទី៣ ដោយប្រធានបទ៖ យុវវ័យវៀតណាម ឆ្ពោះទៅអនាគត របស់ស្រុកកំណើត
ជំរំរដូវក្តៅយុវជន-និស្សិតវៀតណាមនៅអឺរ៉ុបលើកទី៣នៅសាធារណហរដ្ឋឆែក |
នាយប់ថ្ងៃទី១៧សីហា នៅទីក្រុង Praha សាធារណហរដ្ឋឆែក បានប្រារព្វឡើងពិធីបើកជំរំរដូវក្តៅយុវជន-និស្សិតវៀតណាមនៅអឺរ៉ុបលើកទី៣ ដោយប្រធានបទ៖ យុវវ័យវៀតណាម ឆ្ពោះទៅអនាគត របស់ស្រុកកំណើត មាតុប្រទេស ដោយមានការចូលរួមរបស់សមាជិកជាង៣០០នាក់ មកពីប្រទេសអឺរ៉ុបចំនួន១២ នៅអឺរ៉ុបនិងវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Le Quoc Phong ប្រធានមជ្ឈឹមសមាគមនិស្សិតវៀតណាម បានអោយដឹងថា៖
“ នេះជាលើកទីបី ការបោះជំរំបានរៀបចំឡើង និងយើងខ្ញុំឃើញកម្លាំងរីកសាយភាយរបស់សកម្មភាពជំរំនេះទៅលើសហគមន៍បណ្ដាមិត្តយុវជន និស្សិតវៀតណាមនៅអឺរ៉ុប។ ដោយមូលដ្ឋានដូច្នេះ យើងខ្ញុំមានគោលបំណងថា៖បណ្ដាមិត្តអាចយល់ច្បាស់ថែមទៀតនូវការទទួលខុសត្រូវរបស់ខ្លួន មានមនះសិការថែមទៀត ក្នុងការសិក្សា រៀនសូត្រ ក្លាយទៅជាមនុស្សមានអត្ថប្រយោជន៍ រួមចំណែកចំពោះសកម្មភាពរួមនៃមាតុប្រទេស ក៏ដូចជាការងាររបស់មិត្តក្នុងអនាគតផងដែរ។”
ពិធីបើកបានប្រព្រឹត្តទៅយ៉ាងផុលផុស គួរអោយទាក់ទាញ ដោយមានកម្មវិធីសម្ដែងសិល្បះ ជួបប្រាស្រ័យ និងបញ្ជាំង Video Clip ឧទ្ទេសនាមអំពិសកម្មភាពរបស់សមាគមយុវជន-និស្សិតនៅប្រទេសនានា៕