ឈីលីអះអាងនូវការប្តេជ្ញាចិត្តអនុវត្ត TPP

ឈីលីអះអាងនូវការប្តេជ្ញាចិត្តអនុវត្ត TPP  - ảnh 1
ឈីលីអះអាងនូវការប្តេជ្ញាចិត្តអនុវត្ត TPP (VNA)


(VOVworld) – នាថ្ងៃទី ២៩ មិនា ប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet
 បានអះអាងថា៖ តំបន់អាមេរិកឡាទីននឹងដើរជួរមុខក្នុងការខំប្រឹងប្រែង​ជំរុញ
ការអនុវត្តកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចដកខ្លួន ចេញពី
កិច្ចព្រមព្រៀងនេះ។ ថ្លែងមតិនៅកិច្ចប្រជុំពិសេសនៃអង្គការពាណិជ្ជកម្ម សេរី
ពិភពលោក (WTO) ប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet បាន
អះអាងថា៖ រួមជាមួយប្រទេសសម្ព័ន្ធមិត្តនៅអាមេរិកឡាទីន ឈីលីនឹងនាំ
ចេញដំណោះស្រាយជំនួសសំដៅជំរុញពាណិជ្ជកម្មសេរីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ឆ្លៀតយកអតិបរិមានៃកិច្ចព្រមព្រៀងដែលទទួលបានក្នុងដំណើរការចរចាអំពី 
 TPP ហើយសន្យាពង្រឹងការកំណត់នៃលទ្ធិពហុភាគីនិយម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ