ញូសេឡែនជាដៃគូទំនុកទុកចិត្តរបស់វៀតណាម
|
លោក Jerry Mateparae អគ្គទេសាភិបាលញូសេឡែន |
(VOV)_ ញូសេឡែនមោទនភាពជាច្រើន ពេលដែលក្លាយទៅជាដៃគូទំនុកទុក ចិត្តរបស់វៀតណាម លើវិស័យជាច្រើន ដែលប្រទេសទាំងពីរមានសក្ដានុភាព ពិ
សេស គឺម្ហូបអាហារ ភេសជ្ជះ រុក្ខផល សំណង់ អាកាសចរណ៍ និងអប់រំ។ លោក
Jerry Mateparae អគ្គទេសាភិបាលញូសេឡែន បានអះអាងដូច្នេះ ក្នុងជំនួបសន្ទនា
ជាមួយ ថ្នាក់ដឹកនាំ ទីក្រុងហូជីមិញ និងខេត្តផ្សេងៗនៅភាគខាងត្បូងវៀតណាម និងមន្ត្រី អាជីវករវៀតណាមនិងញូសេឡែនចំនួនជាង១០០នាក់ នាយប់ថ្ងៃទី ៧ សីហា នៅទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ អគ្គទេសាភិបាលញូសេឡែនបាន កត់សម្គាល់ចំពោះការរីកចំរើនខ្លាំងក្លានៃទំនាក់ទំនងពាណិជ្ជកម្មរវាងញូសេឡែន
និង វៀតណាម ក្នុងរយះពេលកន្លងទៅ និងជឿជាក់ថា÷នឹងអភិវឌ្ឍន៍ខ្លាំងក្លាជាង ទៀតក្នុងរយះពេលខាងមុខនេះ។ ចំពោះទីក្រុងហូជីមិញ អគ្គទេសាភិបាលញូ
សេឡែន លោកJerry Mateparae បានចាត់ទុកថា÷ទីក្រុងហូជីមិញជាកន្លែងគួរអោយ
ទាក់ទាញសំរាប់បណ្ដាអង្គភាពអាជីវកម្មញូសេឡែនមកដល់វិនិយោគនិងសហប្រ
តិបត្តិការ៕