ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំងនឹងបង្កើតកម្លាំងចលករធំ១ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង Nguyen Ngoc Son |
(VOV)_ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម មុននឹងដំណើរ
បំពេញទស្សនកិច្ច ប្រធានាធិបតីបារាំង លោក Francois Hollande (ចាប់ពីថ្ងៃទី៥ដល់
ថ្ងៃទី៧កញ្ញាឆ្នាំ២០១៦) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង Nguyen Ngoc Son
បានអោយដឹងថា៖
“ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ភាគទាំងពីរនឹងពិនិត្យមើលឡើងវិញ
និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាក់ស្ដែង ភាគីទាំងពីរនឹងជំរុញទំនាក់ទំនងនយោបាយ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក
នេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងយុត្តិធម៌។ ទន្ទឹមនឹងនោះ នេះក៏គឺជាឱកាសដើម្បីបារាំងនិងវៀតណាម ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងតំបន់នានា ដែលភាគីទាំងពីរយកចិត្ត
ទុកដាក់ដូចគ្នា៕ ”