ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋវៀតណាមនៅអាមេរិកនឹងជារបត់ប្រវត្តិសាស្ត្រ
(VOV) /  
VOV-នាថ្ងៃទី២៣កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាមបានចាកចេញពីទីក្រុងហាណូយ
ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តាមសេចក្តីអញ្ចើញរបស់
ប្រធានាធិបតីអាមេរិក Barack Obama។ តាមផែនការក្នុងរយៈពេលបំពេញ
ទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី២៤ដល់២៦កក្កដាឆ្នាំ២០១៣ លោកប្រធានរដ្ឋ
Truong Tan Sang នឹងជួបចរចារ ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភាអាមេរិកនិងជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកនយោបាយអង្គភាពអាជីវកម្មអ្នកប្រាជ្ញា
មិត្តភក្តិ ថ្នាក់ដឹកនាំអង្គការអន្តរជាតិនិងសហគមន៍ជនវៀតណាមនៅអាមេរិក
ទៀតផង។ បណ្ដាសមាជិកជាផ្លូវការរបស់គណៈប្រតិភូក៏នឹងមានជំនួបផ្លាស់ប្តូរ
ជាមួយដំណាងស្ថាប័នដៃគូសំដៅជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរវៀតណាម-អាមេរិក។
|
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក Daniel Russel (vov.vn) |
ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់ប្រធានរដ្ឋ Truong Tan Sang ជាព្រឹត្តិការណ៍ពិសេសក្នុងទំនាក់ទំនងវៀតណាម-អាមេរិក។ ថ្លែងមតិចំពោះ
មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីងតោន នាថ្ងៃទី២២កកក្កដា ឧបការី
រដ្ឋមន្ត្រីការបរទេសអាមេរិក Daniel Russel បានអះអាងប្រការនេះ។ លោកបាន
ចាត់ទុកថា វៀតណាមជាប្រទេសមានសារៈសំខាន់នៅអាស៊ី-អាគ្នេយ៍ ពិសេសគឺក្នុងកាលៈទេសៈអាមេរិកកំពុងផ្សាភ្ជាប់យ៉ាងខ្លាំងក្លាជាមួយដំបន់នេះនិងដូច្នេះដំណើរទស្សនកិច្ចលើកនេះ ជាឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអំពីបណ្ដាបញ្ហាយុទ្ធសាស្ត្រនៅដំបន់ ក្នុងនោះមានបញ្ហាសមុទ្រ
ខាងកើត។នេះក៏ជាឱកាសដើម្បីអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជាមួយ
អាស៊ាន និងជាការត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចនាពេលខាងមុខរបស់
ប្រធានាធិបតី Obama នៅប៊្រុយណេចូលរួមសន្និសីទកំពូលអាស៊ីបូព៌ា (EAS)។
ឧបការី Russel បានឲ្យដឹងថា ប្រធានបទធំបំផុតក្នុងការចរចាររវាងអ្នកប្រមុខ
រដ្ឋទាំងពីររូបនឹងជាកិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃ
បណ្ដាប្រទេសចូលរួមចរចារ ក្នុងនោះមានអាមេរិកនិងវៀតណាមនឹងសំរេច
នាចុងឆ្នាំនេះ៕
-VOV