ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច
|
ដល់ចុងខែមិថុនាឆ្នាំ២០១៥នឹងដោះស្រាយ៦០%នៃបំណូលខូច (VOV) |
Vovworld-ទេសាភិបាលធនាគារជាតិទើបនឹងបានផ្សព្វផ្សាយសារាចរណ៍
លេខ០២ស្ដីពីបង្កើនការដោះស្រាយបំណូលខូចរបស់អង្គការឥណទាន។ តាម
នោះដើម្បីនាំអត្រាបំណូលខូចទៅកំរិត៣%ក្នុងឆ្នាំនេះគឺដល់ថ្ងៃទី៣០មិថុនាត្រូវ
បានដោះស្រាយប្រមាណ៦០%នៃបរិមាណបំណូលខូច។ លើមូលដ្ឋាននោះ
ធនាគារជាតិបានសំណូមពរអង្គភាពនានាក្នុងប្រព័ន្ធលាតត្រដាងដំណោះស្រាយ
ដើម្បីដោះស្រាយបំណូលខូចត្រួតពិនិត្យនិងលើកកំពស់គុណភាពឥណទាន
កែលំអរការទូទាត់ លើកកំពស់សុវត្ថិភាពប្រសិទ្ធភាពសកម្មភាពនៃអង្គការឥណ
ទាន។ ធនាគារជាតិក៏សំណូមពរអង្គភាពចំណុះធនាគារជាតិសុក្រិដ្ឋក្របខ័ណ្ឌ
ដែលទាក់ទិនដល់ការដោះស្រាយបំណូលខូច កសាងដាក់ជូននាយករដ្ឋមន្ត្រី
អនុម័តលើវិធានការទិញដោះស្រាយបំណូលខូច តាមយន្តការទីផ្សារជាដើម៕