ដោះស្រាយអោយសមស្របរវាងការអភិរក្ស ពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌ជនជាតិជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
|
ដោះស្រាយអោយសមស្របរវាងការអភិរក្ស ពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌ជនជាតិជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម |
(VOV)_នារសៀលថ្ងៃទី២០ មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានមានជំនួបប្រាស្រ័យជាមួយតំណាងចំនួន១២២រូបជាបណ្ដាព្រឹទ្ធាចារ្យ មេភូមិ សិប្បករ និងជនមានកិត្យានុ ភាពក្នុងជនរួមជាតិជាជនជាតិភាគតិច តំបន់ព្រំដែន នៅខេត្តព្រៃភ្នំចំនួន១៥ភូមិភាគខាង ជើង វៀតណាម។នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាវប្បធម៌បណ្ដាជន ជាតិ វៀតណាម( ថ្ងៃទី១៩មេសា)។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖ ក្នុងសមិទ្ធផលធំធេងដែលប្រទេសជាតិទទួលបាននេះគឺមានការរួមវិភាគទានយ៉ាងសកម្ម និងប្រសិទ្ធភាពពីជនរួមជាតិជាជនជាតិភាគតិច ដែលក្នុងនោះមានបណ្ដាព្រឹទ្ធាចារ្យ មេភូមិ សិប្បករ និងអ្នកមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិច។ ប្រធានរដ្ឋ លោកTran Dai Quang ក៏បានលើកច្បាស់នូវភារកិច្ចកិច្ចការជនជាតិ ក៏ដូចជាការអភិរក្សអត្តសញ្ញាណវប្បធម៌វិសេសដោយឡែក ជាភារកិច្ចដ៏ធ្ងន់ធ្ងរ ទាមទារអោយគ្រប់ក្រសួង ស្ថាប័នត្រូវជ្រួតជ្រាបនិងអនុវត្តតាមសេចក្តីសម្រេចចិត្ត សារចរប្រកប ដោយ ប្រសិទ្ធភាពរបស់បក្ស រដ្ឋអំពីការងារជនជាតិនិងគោនយោបាយជនជាតិ៖
“ ខ្ញុំមានគោលបំណងថា៖គ្រប់ក្រសួង ស្ថាប័នមជ្ឈឹម បន្តយកចិត្តទុកដាក់ វិនិយោគនិងជួយឧបត្ថម្ភបណ្ដាខេត្តជាប់ព្រំដែន ព្រៃភ្នំ។ យើងត្រូវប្រមូលផ្តុំកម្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល ដើម្បីអភិរក្ស ពង្រីកតំលៃវប្បធម៌ជនជាតិប្រពៃណី។”
ប្រធានរដ្ឋ លោកTran Dai Quang មានគោលបំណងថា៖រដ្ឋអំណាចតំបន់ត្រូវដោះស្រាយអោយ សមស្របការងារអភិរក្ស ពង្រីកតំលៃវប្បធម៌ជនជាតិជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកតម្កើងតំលៃវប្បធម៌ជនជាតិ រួមចំណែកបង្កើនកម្លាំងផែនមហាសាមគ្គីជាតិ៕