តាំងពិព័រណ៍ OCOP - ស្វាគមន៍រដូវទេសចរណ៍ Ha Long ២០២០

(VOVWORLD) - ស្ថិតក្នុងកម្មវិធីបើក រដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២០ ពិព័រណ៍ OCOP (ឃុំមួយផលិតផលមួយ) ខេត្ត Quang Ninh ជាមួយប្រធានបទ “ម៉ាកយីហោ OCOP Quang Ninh - ស្វាគមន៍រដូវទេសចរណ៍ Ha Long ២០២០” គ្រោងនឹងប្រារព្ធ នាថ្ងៃទី ១៥ ឧសភា។
តាំងពិព័រណ៍ OCOP  - ស្វាគមន៍រដូវទេសចរណ៍ Ha Long ២០២០ - ảnh 1 ការសម្តែងសិល្បៈនៅក្នុង Carnaval Hạ Long ឆ្នាំ ២០១៩

នេះជាសកម្មភាពលេចធ្លោមួយដោយចាប់ផ្តើមរដូវទេសចរណ៍ Ha Long ឆ្នាំ ២០២០ ក្រោយការរីករាលដាលជំងឺរាតត្បាត COVID-19។  តាមគម្រោង ពិព័រណ៍នេះនឹងមានស្តង់ចំនួន ៣៥០ ស្តង់ ដើម្បីណែនាំនិងជំរុញការប្រើប្រាស់ផលិតផល OCOP Quang Ninh។ជាពិសេសគឺផលិតផលកសិកម្ម ប្រចាំខេត្តនិងក្រុងទូទាំងប្រទេស។

យោងតាមកម្មវិធីនេះ បន្ទាប់ពីការ បើកពិព័រណ៍ គ្រោងនឹងបើកនាថ្ងៃទី ១៦ ខែឧសភានោះ ខេត្ត Quang Ninh នឹងរៀបចំកម្មវិធីសិល្បៈស្វាគមន៍រដូវក្តៅ Ha Long – Quang Ninh ២០២០។ ព្រឹត្តិការណ៍នេះ ជាកម្មវិធីដំបូងក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាច្រើន ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្ត Quang Ninh ខណៈពេលដែល ជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ