តំណាងជាង១ពាន់នាក់ចូលរួមមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤

តំណាងជាង១ពាន់នាក់ចូលរួមមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤ - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែតឧទ្ទេសនាមអំពីមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤។

(VOVworld) - ក្រោមប្រធានបទ “ខ្សែភាពយន្ត-ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍
ដោយនិរន្តរភាព” មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤ ប្រារព្ធឡើង
នាយប់ថ្ងៃទី១ វិច្ចិកា។តំណាងជាង១ពាន់នាក់ជាតារាសម្ដែងនិងអ្នកផលិត ភាពយន្ត
នៅក្នុងនិងក្រៅប្រទេសចូលរួមមហោស្រពឆ្នាំនេះ។ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃ
ទី៥ វិច្ចិកា មហោស្រពលើកនេះឧទ្ទេសនាមជាមួយទស្សនិកជនវៀតណាមនូវខ្សែ
ភាពយន្តចំនួន១៤៦ខ្សែមកពី៤៣ប្រទេសនិងតំបន់ដែនដី។អនុរដ្ឋមន្រ្តីក្រសួង
វប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Vuong Duy Bien ឲ្យ ដឹងថា៖
“មហោស្រពខ្សែភាពយន្តកំពុងក្លាយទៅជាឆាកធំមួយ ក្លាយទៅជាឱកាស
ដើម្បីសិល្បៈករជាតិនិងអន្តរជាតិជួបប្រាស្រ័យ រៀនសូត្រគ្នាទៅវិញទៅមក។នេះ
ក៏ជា ឱកាសដើម្បីឧទ្ទេសនាមអំពីរដ្ឋធានីហាណូយដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ