តន្ត្រីករ Pho Duc Phuong ទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ
(VOVWORLD) - ជាមួយនឹងការរួមចំណែកដល់តន្ត្រីវៀតណាម នៅឆ្នាំ ២០០១ តន្ត្រីករ Pho Duc Phuong បានទទួលរង្វាន់ថ្នាក់ជាតិ ផ្នែកអក្សរសាស្ត្រនិងសិល្បៈ។
តន្ត្រីករ Pho Duc Phuong |
តន្ត្រីករ Pho Duc Phuong ដែលជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះជាច្រើន បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ដោយសារជំងឺមហារីក។ លោកទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ។
លោក Phuong កើតនៅឆ្នាំ ១៩៤៤ នៅខេត្ត Hung Yen ភាគខាងជើងវៀតណាម។ លោកត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកនិពន្ធដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ តន្ត្រីករ Pho Duc Phuong ធ្លាប់ជាអតីតនាយកមជ្ឈមណ្ឌលវៀតណាមសម្រាប់ការការពារកម្មសិទ្ធិតន្ត្រី។
ជាមួយនឹងការរួមចំណែកដល់តន្ត្រីវៀតណាម នៅឆ្នាំ ២០០១ តន្ត្រីករ Pho Duc Phuong បានទទួលរង្វាន់ថ្នាក់ជាតិ ផ្នែកអក្សរសាស្ត្រនិងសិល្បៈ៕