តំបន់ដីសណ្ដរទន្លេ Cuu Long ថែទាំបុណ្យសែន ដូនតារបស់ជនជាតិខ្មែរ នៅតាមមូលដ្ឋាននានា
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំខេត្ត ក្រុងនៅតំបន់ ដីសណ្ដរទន្លេ Cuu Long បានដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់ជនរួមជាតិ ព្រះសង្ឃខ្មែរ ក្នុងឱកាសអំណរបុណ្យសែនដូនតាប្រពៃណី។
ថ្នាក់ដឹកនាំខេត្ត ក្រុងនៅតំបន់ ដីសណ្ដរទន្លេ Cuu Long បានដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់ជនរួមជាតិ ព្រះសង្ឃខ្មែរ |
នៅខេត្ត Soc Trang ដែលមានវត្តអារ៉ាមខ្មែរចំនួន ៩២ នោះ ថ្នាក់ដឹកនាំខេត្តបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់អ្នកមុខអ្នកការ គ្រួសារគោលនយោបាយជនជាតិខ្មែរនៅទូទាំងខេត្ត។ លោក Thach Sen ព្រះចៅអធីការវត្ត Mohatup នៅទីក្រុង Soc Trang បានសំណេះសំណាលថា៖ “យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក្រុង សង្កាត់ និងគណៈកម្មការជនជាតិ អញ្ជើញមកជូនពរក្នុងឱកាសបុណ្យសែនដូនតា។ ប្រការនេះបានសរឲ្យឃើញនូវការយកចិត្តទុកដាក់ដល់ជំនឿសាសនា ជនជាតិ ក៏ដូចជាទំនៀមទំលាប់របស់ជនជាតិខ្មែរផងដែរ”៕