តម្លៃប្រេងនៅលើពិភពលោកបានកត់ត្រាការធ្លាក់ចុះ​ប្រចាំខែ​ដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២មក

(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានការកើនឡើងក្នុងសប្តាហ៍នេះក៏ដោយ តម្លៃប្រេង Brent និងប្រេង WTI បានធ្លាក់ចុះ ៥% និង ២% ជារៀងៗគ្នានៅក្នុងខែមីនា ដែលជាការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ ២០២២មក។ 
តម្លៃប្រេងនៅលើពិភពលោកបានកត់ត្រាការធ្លាក់ចុះ​ប្រចាំខែ​ដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២មក - ảnh 1តម្លៃប្រេងនៅលើពិភពលោកបានកត់ត្រាការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២មក។ (រូបថត៖  THX/TTXVN)

តម្លៃប្រេងនៅលើពិភពលោកបានកើនឡើងនៅក្នុងវគ្គជួញដូរភាគច្រើននៃសប្តាហ៍កន្លងទៅ ដែលជាការកើនឡើងក្នុងសប្តាហ៍ទីពីរជាប់ៗគ្នា នៅពេលដែលប្រភពផ្គត់ផ្គង់មានការខ្វះខាត់នៅក្នុងតំបន់មួយចំនួននៃពិភពលោក ហើយទិន្នន័យអតិផរណារបស់អាមេរិកបានបង្ហាញពីអត្រាកើនឡើងតម្លៃកំពុងធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានការកើនឡើងក្នុងសប្តាហ៍នេះក៏ដោយ តម្លៃប្រេង Brent និងប្រេង WTI បានធ្លាក់ចុះ ៥% និង ២% ជារៀងៗគ្នានៅក្នុងខែមីនា ដែលជាការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២មក។ ដូចនេះ តម្លៃប្រេង Brent បានធ្លាក់ចុះសម្រាប់ត្រីមាសទី ៣ ជាប់ៗគ្នា ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥មក។

តាមការព្យាករណ៍ ជាមួយនឹងតម្លៃប្រេងងើបឡើងវិញពីកម្រិតទាបបំផុតនាពេលថ្មីៗនេះ អង្គការបណ្តាប្រទេសនាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួនទំនងជានឹងរក្សាកិច្ចព្រមព្រៀងស្តីពីផលិតភាពប្រេងដូចបច្ចុប្បន្នមិនផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំនាថ្ងៃអង្គារ ទី៣ ខែមេសាខាងមុខ។ មុននោះ OPEC បានបន្ថែម ២៨,៩០ លានបារ៉ែល/ថ្ងៃ ក្នុងខែនេះ ធ្លាក់ចុះ ៧០.០០០ បារ៉ែល/ថ្ងៃបើប្រៀបធៀបនឹងខែកុម្ភៈ៕

 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ