ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤និងសារាចរលេខ៣របស់ខេត្ត Vinh Phuc
|
ក្រុមការងារនៃការិយាល័យនយោបាយបំពេញការងារនៅខេត្ត Vinh Phuc ( VOV) |
(VOV)_ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ២៨សីហា លោក Dinh The Huynh សមាជិក ការិយាល័យនយោបាយ និងជាប្រធានគណះកម្មាធិការឃោសនាអប់រំមជ្ឈឹម បាន ដឹកនាំក្រុមការងារនៃការិយាល័យនយោបាយ ទៅត្រួតពិនិត្យការអនុវត្តសេចក្ដី
សម្រេចចិត្តមួយចំនួន របស់សន្និបាតមជ្ឈឹម លើកទី៤ (នីតិកាលទី១១) ស្ដីពី÷បញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន និងសារាចរលេខ៣ របស់ ការិយាល័យនយោបាយស្ដីពីការបន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌ លោកប្រធានហូជីមិញ នៅខេត្ត Vinh Phuc ( ភាគខាងជើងវៀតណាម)។ ថ្លែងមតិ
នៅទី នេះ លោក Dinh Thue Huynh បានអះអាងថា÷ ក្រោយរយះពេល១ឆ្នាំ អនុវត្ត
សេចក្ដីសម្រេចចិត្តលេខ៤ ការងារកសាងបក្ស និងការងារកម្មាភិបាលត្រូវបានយក
ចិត្តទុក ដាក់ច្រើនជាង។ អាស្រ័យហេតុនេះ មនសិកាទទួលខុសត្រូវរបស់ជួរកម្មាភិ
បាល បក្ខជន នៅខេត្ត Vinh Phuc ត្រូវបានលើកកំពស់យ៉ាងច្បាស់លាស់ រួមចំណែក
ព ង្រឹងជំនឿជឿជាក់លើក្នុងបក្ស ប្រព័ន្ធនយោបាយ និងប្រជាជន។ ដោយឈរលើលទ្ធផលនៃការទិតៀននិងស្វ័យទិតៀនរបស់សមូហភាព និងបុគ្គលនៃគណះកម្មា
ធិការអចិន្ត្រៃយ៍ គណះកម្មាធិការបក្ស ខេត្ត Vinh Phuc លោក Dinh Thue Huynh
បានអះអាងថា÷
“ ក្រុមការងាស្នើ គណះកម្មាធិការអចិន្ត្រៃយ៍ គណះកម្មាធិការបក្ស ខេត្ត
Vinh Phuc យកចិត្តទុកដាក់ជាពិសេសដល់ការបញ្ជាណែនាំគណះកម្មាធិការបក្ស គ្រប់ជាន់ថ្នាក់ លើកកំពស់គុណភាពក្នុងជីវភាពសាខាបក្ស រាំងស្កាត់ទាន់ពេលវេលានិងជំរុញថយក្រោយការអន់ខ្សោយខាងសតិអារម្ម៍នយោបាយ សិលធម៌
របៀបរស់នៅក្នុងកម្មាភិបាល បក្ខជន៕”