ត្រូវមានដំណោះស្រាយលោតផ្លោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅ Dien Bien
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួួថ្នាក់ដឹកនាំខេត្ត Dien Bien (រូបថតៈ VGP/Quang Hiếu) |
(VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien នារសៀលថ្ងៃ
ទី១តុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន
អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ។ថ្លែងមតិក្នុងជំនួបនេះ នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរគណៈកម្មាធិការបក្សនិងរដ្ឋអំ
ណាចខេត្ត Dien Bien ត្រូវធានាឲ្យបានល្អនូវស្ថានភាពសន្តិសុខនយោបាយ សណ្តាប់
ធ្នាប់សង្គម។ ខេត្តក៏គប្បីលើកស្ទួយវិស័យកសិកម្ម រុក្ខកម្ម ជាពិសេសលើកកំពស់ចំ
ណេះដឹង កាត់បន្ថយភាពក្រីក្រ តាមរយៈការអប់រំបណ្តុះបណ្តាល ព្រមទាំងបង្ក
លក្ខណៈងាយស្រួលសម្រាប់កូនចៅជនរួមជាតិភាគតិចបានសិក្សារៀនសូត្រ ទទួល
យកចំណេះដឹងនិងចាត់ទុកនេះជាវិធានការសម្រាប់កាត់បន្ថយភាពក្រីក្រ ឈានឡើង
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថាខេត្ត Dien Bien ត្រូវមានដំណោះស្រាយលោតផ្លោះ ក្នុងការអភិវឌ្ឍន៍ វិស័យ
ទេសចរណ៍ បំពេញឲ្យបានល្អថែមទៀតការងារផ្សព្វផ្សាយ កសាងពាណិជ្ជ សញ្ញា
ដោយឈរលើមូលដ្ឋានប្រពៃណីវប្បធម៌របស់ជនរួមជាតិភាគតិចក្នុងតំបន់៕