តែវៀតណាមត្រូវបានលើកតម្កើងនៅប្រទេសបារាំង
(VOVWORLD) - ផលិតផលតែវៀតណាមចំនួន ១០ បានទទួល ពានរង្វាន់ពីសមាគមដ៏មានកិត្យានុភាពនេះ រួមមានពានរង្វាន់មាស ១ រង្វាន់ប្រាក់ ១ រង្វាន់សំរឹទ្ធ ២ និងរង្វាន់លើកទឹកចិត្តចំនួន ៦។
លោកស្រី Carine Baudry (ឆ្វេង) ប្រធានគណៈមេប្រយោគនៃការប្រកួតតែពិភពលោក AVPA ២០២៤ វាយតម្លៃខ្ពស់ចំពោះតែវៀតណាម។ (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផលិតផលសណ្ឋាគារ និងភោជនីយដ្ឋាននៅទីក្រុង ប៉ារីស នាថ្ងៃទី ៥ ខែវិច្ឆិកា អង្គការលើកកំពស់តម្លៃកសិផលបារាំង (AVPA) បានរៀបចំ ពិធីប្រគល់ពានរង្វាន់ “តែពិភពលោក”។ ផលិតផលតែវៀតណាមចំនួន ១០ បានទទួល ពានរង្វាន់ពីសមាគមដ៏មានកិត្យានុភាពនេះ រួមមានពានរង្វាន់មាស ១ រង្វាន់ប្រាក់ ១ រង្វាន់សំរឹទ្ធ ២ និងរង្វាន់លើកទឹកចិត្តចំនួន ៦។ ដោយចែករំលែកចំណាប់អារម្មណ៍ ចំពោះភាពសម្បូរបែបរបស់តែវៀតណាម លោកស្រី Carine Baudry ប្រធានគណៈមេ ប្រយោគនៃការប្រកួតតែពិភពលោក AVPA ២០២៤ បានសង្កត់ធ្ងន់ថា៖ ទឹកដីវៀត ណាមសម្បូរជីជាតិ បានបង្កើតភាពសម្បូរបែបនៃតំបន់ដាំដុះតែ ពីតំបន់ភ្នំរហូតដល់ តំបន់វាលទំនាប។ ប្រជាជនអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះគុណភាព និងរសជាតិដ៏សម្បូរ បែបរបស់តែវៀតណាម។
បច្ចុប្បន្នវៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ លើពិភពលោកក្នុងការនាំចេញតែ និងទី ៧ ក្នុងការផលិតតែទូទាំងពិភពលោក។ កាលពីឆ្នាំមុន វៀតណាមនាំចេញតែ បានចំនួន ១២១.០០០ តោន ដែលមានតម្លៃ ២១១ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ផលិតផលតែរបស់វៀតណាមមានវត្តមាននៅក្នុងប្រទេសនិងដែនដីចំនួន ៧៤៕