ថៃ៖ លោកស្រី Paetongtarn Shinawatra បានទទួលព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រី
(VOVWORLD) - នៅព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងបាងកក បានប្រព្ររឹត្តិទៅពិធីទទួលព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃ តៃងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ ។
ពិធីទទួលព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃតៃងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ ។ រូបថត៖ PV/VOV-Bangkok
|
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីថ្មីលោកស្រី Paetongtarn Shinawatra បានសន្យាថា នឹងចូលរួមជាមួយគណបក្សភឿថៃ និងគណបក្សនយោបាយផ្សេងទៀតនៅក្នុងសម្ព័ន្ធភាពកាន់អំណាច ដើម្បីខិតខំប្រឹងប្រែងដោះស្រាយការលំបាក និងបញ្ហាប្រឈមនានាយ៉ាងឆាប់រហ័ស រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងជួយប្រទេសថៃអភិវឌ្ឍន៍។ លោកស្រី Paetongtarn ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមដៃជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសជាតិក្លាយជាកន្លែងដែលប្រជាជនថៃ ហ៊ានស្រមៃ ច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ដើម្បីកសាងអនាគតខ្លួនឯង។
លោកស្រី Paetongtarn Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃជាផ្លូវការ។ រូបថត៖ PV/VOV-Bangkok |
អញ្ជើញចូលរួមក្នុងពិធីទទួលព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រីថ្មី មានថ្នាក់ដឹកនាំ និងសមាជិកសភាជាច្រើនរូប មកពីគណបក្សនយោបាយចំនួន១១ ដែលជាសមាជិកសម្ព័ន្ធភាពកាន់អំណាច។ អតីតនាយករដ្ឋមន្ត្រី លោក Thaksin Sinawatra និងអតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin ក៏មានវត្តមានក្នុងពិធីនេះផងដែរ៕