ថ្ងៃចូលឆ្នាំថ្មីប្រពៃណី មនុស្សរាប់ហ្មឺននាក់ទៅអុជធូបនៅវិហារស្តេច Hung

(VOVWORLD) -នាថ្ងៃទី១៦កុម្ភះ នៅមជ្ឈមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាតិវិហារស្តេច Hung ប្រជាជនខេត្ត Phu Tho និងភ្ញៀវទស្សនាពីគ្រប់ទិសទី បានទៅអុជធូបនៅវិហារស្តេច Hung ដើម្បីរំលឹកគុណបំណាច់របស់ជីដូនជីតា និងបួងសួងសូមអោយឆ្នាំថ្មី២០១៨ ប្រកបដោយភាពសុខសាន្តត្រាណ សុភមង្គល។
ថ្ងៃចូលឆ្នាំថ្មីប្រពៃណី មនុស្សរាប់ហ្មឺននាក់ទៅអុជធូបនៅវិហារស្តេច Hung - ảnh 1ថ្ងៃចូលឆ្នាំថ្មីប្រពៃណី មនុស្សរាប់ហ្មឺននាក់ទៅអុជធូបនៅវិហារស្តេច Hung 

នាថ្ងៃទី១៦កុម្ភះ នៅមជ្ឈមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាតិវិហារស្តេច Hung ប្រជាជនខេត្ត Phu Tho និងភ្ញៀវទស្សនាពីគ្រប់ទិសទី បានទៅអុជធូបនៅវិហារស្តេច Hung ដើម្បីរំលឹកគុណបំណាច់របស់ជីដូនជីតា និងបួងសួងសូមអោយឆ្នាំថ្មី២០១៨ ប្រកបដោយភាពសុខសាន្តត្រាណ សុភមង្គល។

          តាមគណៈកម្មការគ្រប់គ្រងមណ្ឌលកេរ្តិ៍តំណែលថា៖ក្នុងថ្ងៃដើមដំបូងនៃឆ្នាំថ្មី២០១៨នេះ មនុស្សរាប់ហ្មឹននាក់បានទៅអុជធូប នៅវិហារស្តេច Hung។ លោក Nguyen Kim Bay ប្រធានការិយាល័យសន្តិសុខមណ្ឌល បានអោយដឹងថា៖

          “ ថ្ងៃដើមដំបូងចូលឆ្នាំថ្មី បងប្អូនមកពីគ្រប់ទិសទីបានអុជធូបនៅវិហារស្តេច Hung នេះច្រើនណាស់។ ពីព្រោះ ប្រជាជនវៀតណាមជឿជាក់ថា៖ វិហារស្តេច Hung ជាប្រភពដើមរបស់ប្រទេសជាតិ។ តាមការព្យាករណ៍ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីនេះ មនុស្សចាប់ពីមួយដល់ពីរហ្មឺននាក់មកវិហារស្តេច Hung ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ