ថ្ងៃទី១១ កញ្ញា៖ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន១១.៩៣២នាក់

(VOVWORLD) - ក្នុងថ្ងៃទី១១ កញ្ញា មានអ្នកជម្ងឺបានជាសះស្បើយចំនួន១២.៥៤១នាក់ ករណីស្លាប់ចំនួន២១៧នាក់។ 

ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតពីម៉ោង១៧ថ្ងៃទី១០ ដល់ម៉ោង ១៧ ថ្ងៃទី១១ កញ្ញា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១១.៩៣២នាក់ ក្នុងនោះមានករណីនាំចូល ៥ នាក់ត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ។ ក្នុងថ្ងៃទី១១ កញ្ញា មានអ្នកជម្ងឺបានជាសះស្បើយចំនួន១២.៥៤១នាក់ ករណីស្លាប់ចំនួន២១៧នាក់។ បរិមាណវ៉ាក់សាំងសរុបត្រូវបានចាក់ជូនប្រជាពលរដ្ឋរហូតមកដល់បច្ចុប្បន្ននេះ គឺ ២៧.១០៨.៥៨៨ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ