ថ្ងៃទី២៥ជាប់ៗគ្នាដែលវៀតណាមមិនកត់ត្រាអ្នកឆ្លង Covid-19 ថ្មីនៅក្នុងសហគមន៍

(VOVWORLD) - នាបច្ចុប្បន្ន វៀតណាមមានអ្នកជម្ងឺ Covid-19 សរុបចំនួន១០៦៩ នាក់ ក្នុងនោះមាន៩៩៩នាក់បានជាសះស្បើយ។

គណៈកម្មការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បានជូនដំណឹងថា គិតពីវេលាម៉ោង១៨ ថ្ងៃទី២៦ កញ្ញា ដល់វេលាម៉ោង៦ថ្ងៃទី២៧ កញ្ញា វៀតណាមមិនកត់ត្រាករណីឆ្លងជម្ងឺ Covid-19 ថ្មីនោះឡើយ។ ដូច្នេះហើយ វៀតណាមបានឆ្លងកាត់រយៈពេល២៥ថ្ងៃជាប់ៗគ្នាហើយដែលមិនរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ឡើយ។ នាបច្ចុប្បន្ន វៀតណាមមានអ្នកជម្ងឺ Covid-19 សរុបចំនួន១០៦៩នាក់ ក្នុងនោះមាន៩៩៩នាក់បានជាសះស្បើយ។

ពាក់ព័ន្ធដល់ជម្ងឺ Covid-19 នាថ្ងៃទី២៦ កញ្ញា បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅរុស្ស៊ីនិងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចរុស្ស៊ីដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន២៧០នាក់ពីរុស្ស៊ីវិលត្រឡប់មកប្រទេសវិញ។ នាពេលខាងមុខនេះ ការបញ្ជូនពលរដ្ឋដែលជួបការលំបាកពិសេសឲ្យវិលត្រឡប់មកប្រទេសវិញនឹងបន្តត្រូវបានអនុវត្តតាមបំណងរបស់ពលរដ្ឋ ក៏ដូចជាសមស្របនឹងស្ថានភាពជម្ងឺរាត្បាតនិងសមត្ថភាពធ្វើចត្តាឡីស័កក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ