“ថ្ងៃអាទិត្យក្រហម”ជាព្រឹត្តិការណ៍មនុស្សធម៌មានអត្ថន័យធំធេង
|
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh |
(VOV)_ក្រោយរយៈពេល៨ឆ្នាំរៀបចំឡើងជាបន្តបន្ទាប់ (ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ
២០១៦) “ថ្ងៃអាទិត្យក្រហម” បានក្លាយទៅជាទិវាបុណ្យបរិច្ចាគឈាមប្រចាំឆ្នាំ ដោយ
មានស្ថាប័ន អង្គការ និងបុគ្គលជាច្រើនចូលរួម។ឆ្នាំ ២០១៧ សកម្មភាពនេះបានរៀប
ចំឡើងនៅខេត្តនិងទីក្រុងចំនួន២៥ សំដៅផ្គត់ផ្គង់បរិមាណឈាមទុកបំរុងក្នុងឱកាស
បុណ្យចូលឆ្នាំថ្មី ២០១៧។
នាព្រឹកថ្ងៃទី៨មករា នៅទីក្រុងហាណូយ កាសែត Tien Phong បានរួមសហការ
ជាមួយគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ និងវិទ្យាស្ថានឈាមវិទ្យាបរិច្ចាគ
ឈាមមជ្ឈឹម បានរៀបចំទិវា៖ “ថ្ងៃអាទិត្យក្រហម” លើកទី៩ឆ្នាំ ២០១៧ដោយមានប្រ
ធានបទ៖បរិច្ចាគឈាមជួយសង្គ្រោះមនុស្ស “ជោគវាសនារបស់មិត្តនិងខ្ញុំ”។ ថ្លែង
មតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានវាយតំលៃថា៖នេះ
ជាព្រឹត្តិការណ៍មនុស្សធម៌ពោពេញទៅដោយអត្ថន័យ មានការរីកសាយភាយជ្រាល
ជ្រៅដល់ប្រជាជនគ្រប់ស្រទាប់ រួមចំណែកសកម្មចំពោះចលនាបរិច្ចាគឈាមក្នុងទូ
ទាំងប្រទេស។ ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា៖ ឆ្នាំនេះ គណៈចាត់តាំង“ថ្ងៃអាទិត្យ
ក្រហម” នឹងទទួលបានឈាម ២៥ពាន់អង្គភាព តាមផែនការដែលបានដាក់ចេញ។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ក៏មានគោលបំណងថា៖ បណ្ដាចលនា
កម្មវិធីបរិច្ចាគឈាមនឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕