ថែទាំការពារសិទ្ធិប្រយោជន៍ស្របច្បាប់របស់ប្រជាពលករ
(VOVWORLD) /  
|
ជំនួបធ្វើការរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ជាមួយសហព័ន្ធការងារទូទៅវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី១១មិនាក្នុងជំនួបធ្វើការរវាងនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung ជាមួយសហព័ន្ធការងារទូទៅវៀតណាមសំដៅវាយតំលៃ
លទ្ធផលអនវុត្តបទបញ្ញត្តិទំនាក់ទំនងការងាររវាងរដ្ឋាភិបាលនិងសហព័ន្ធការងារ
ទូទៅវៀតណាមក្នុងឆ្នាំកន្លងមក ទន្ទឹមនឹងនោះឯកភាពការងារក្នុងឆ្នាំ២០១៤។
នៅពិធីធ្វើការ នាយករដ្ឋមន្ត្រីបានសំណូមពរពង្រីកលទ្ធផលសកម្មនៃកិច្ច
សហការការងាររវាងភាគីទាំងពីរក្នុងឆ្នាំ២០១៤និងក្នុងរយៈពេលខាងមុខ។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបង្កគ្រប់លក្ខណៈអាទិភាពចំពោះពលករ
ធ្វើការលើសមុទ្រ។
“ខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់អ្នកធ្វើការលើសមុទ្រ។ វិស័យនេះត្រូវបានអាទិភាពជួយឧបត្ថម្ភច្រើនបំផុត។ ទីមួយគឺមធ្យោបាយត្រូវមានឥណទានដើម្បីដ
ម្លើងនាវាមានពលានុភាពច្រើនទើបទៅឆ្ងាយបាន អ្នកនេសាទយើងមានទុនមិន
គ្រប់គ្រាន់ត្រូវមានការជួយឧបត្ថម្ភឥណទានសំរាប់កម្មវិធីនេះ។ ទី២ ខ្ញុំសំណូមពរ
ធនាគារជាតិដាច់ខាតមិនទុកឲ្យអ្នកនេសាទច្បាមជាប់សមុទ្រត្រូវខ្ចីការប្រាក់ខ្ពស់។
ទី៣ ត្រូវជួយឧបត្ថម្ភការធានារាប់រង៕”
-VOVWORLD