ថៃទទួលស្គាល់ករណីដំបូងឆ្លងមេរោគ MERS


ថៃទទួលស្គាល់ករណីដំបូងឆ្លងមេរោគ MERS  - ảnh 1
ថៃទទួលស្គាល់ករណីដំបូងឆ្លងមេរោគ MERS (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ មិថុនា ក្រសួងសុខាភិបាលថៃបានទទួលស្គាល់ ករណីដំបូងឆ្លងមេរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS) នៅទីនេះ។ ថៃគឺជា
ប្រទេសទី ៤ នៅទ្វីបអាស៊ីដែលមានអ្នកជំងឺឆ្លងមេរោគ MERS ក្នុងឆ្នាំ ២០១៥
ក្រោយពី ហ្វីលីពីន ចិន និងកូរ៉េខាងត្បូង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារ
ព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Rajata Rajatanavin បានឲ្យដឹង
ថា៖ អ្នកឆ្លងមេរោគគ្រោះថ្នាក់នេះគឺជាអាជីវករមកពីអូម៉ានដែលមានអាយុ
៧៥ ឆ្នាំ។ អ្នកជំងឺត្រូវបានដាក់ដោយឡែកនៅមន្ទីពេទ្យ ក្នុងពេលនោះ
មនុស្សចំនួន ៥៩ នាក់ដែលទាក់ទងជាមួយអ្នកជំងឺនេះកំពុងត្រូវបានពិនិត្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ