ថ្នាក់ដឹកនាំ អាមេរិក និង ងង់គ្លេស បានជួបពិភាក្សារ នូវបណ្ដាបញ្ហាអន្តរជាតិ
នាថ្ងៃទី 15 មិនា ប្រធានាធិបតី អាមេរិក Barak Obama បានទទួលជួបនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron នៅសេតវិមាន។ ថ្លែងមតិនៅសន្និសិទកាសែតរួម ប្រធានាធិបតី អាមេរិក Barak Obama និងនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron អះអាងជាថ្មីម្តងទៀតនូវការសន្យាអំពីកាលបរិច្ឆេក ក៏ដូចជាភារកិច្ចរបស់ប្រទេសនិមួយៗ នៅ Apganixtan ។ ថ្នាក់ដឹកនាំអាមេរិក -អងគ្លេស ក៏ចែករំលែកទស្សនរួម អំពីស្ថានភាពនៅស៊ីរី កម្មវិធីនុយគ្លេអ៉ែរបស់អ៊ីរ៉ង់ និងបញ្ហាស្ដាខឿនសេដ្ឋកិច្ចពិភពលោកឡើងវិញផងដែរ។ ចំពោះបញ្ហានៅ Apganixtan លោក Barak Obama អះអាងថា៖អាមេរិកនឹងផ្ទេរប្រគល់ភារកិច្ចធានាសន្តិសុខទាំងស្រុងទៅអោយកងកម្លាំង Apganixtan ក្នុងឆ្នាំ 2014៖” យើងខ្ញុំនឹងបញ្ចប់បេសកកម្មនៅ Apganixtan និងយើងខ្ញុំនឹងបំពេញផារកិច្ចប្រកបដោយមានការទទួលខុសត្រូវ។ កងកំលាំងយោធាចំរុះ Nato នឹងរក្សារការសន្យានៅទីនេះ។ ខ្ញុំជឿជាក់ថា៖ យើងខ្ញុំអាចនាំ Apganixtan ចូលក្នុងទីតាំង ដែលគេអាចធានាសន្តិសុខអោយខ្លួនដោយខ្លួនឯងបាន៕