ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយនាយិកា UNESCO
(VOVWORLD) -នារសៀលថ្ងៃទី២៦សីហា លោក Nguyen Thien Nhan លេខាគណៈ កម្មាធិការ បក្សទីក្រុងហូជីមិញបានអញ្ជើញទទួល ជួបជាមួយលោកស្រី Irina Bokova នាយិកា អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ដែល កំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជី មិញ។
លោក Nguyen Thien Nhan លេខាគណៈកម្មាធិការ បក្សទីក្រុង ហូជីមិញបានអញ្ជើញទទួលជួបជាមួយលោកស្រី Irina Bokova នាយិកា អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ |
លោក Nguyen Thien Nhan បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកទី៣របស់លោកស្រី Irina Bokova គឺពោរពេញទៅដោយអត្ថន័យពិសេស សម្តែងនូវមនោសញ្ចេតនានិង សុឆន្ទៈ របស់ UNESCO សម្រាប់វៀតណាម។ ថ្នាក់ដឹកនាំទីក្រុងបានស្នើរឲ្យលោក ស្រី Irina Bokova និង UNESCO ជម្រុញរាល់កម្មវិធីសហប្រតិបត្តិការ ជួយឧបត្ថម្ភ ទីក្រុងក្នុងការលើកកំពស់សមត្ថភាពប្រភពធនធានមនុស្សមានគុណភាពខ្ពស់ រួម ចំណែកជួយទីក្រុងសម្រេចគោលដៅក្លាយទៅជាទីក្រុងឆ្លាត។
រីឯខ្លួនវិញនាយិកា UNESCO លោកស្រី Irina Bokova បានឲ្យដឹងថា UNESCO ជានិច្ចកាលមានបំណងនិងត្រៀមជាស្រេច សហការជាមួយទីក្រុងក្នុងការលើកកំពស់សមត្ថភាពប្រភពធនធានមនុស្ស។ UNESCO ត្រៀមជាស្រេច សហប្រតិបត្តិការជាមួយទីក្រុងក្នុងការចែករំលែកគំនិត បទពិសោធន៍គ្រប់គ្រង និង កសាងអភិវឌ្ឍន៍ទីក្រុង៕