ថ្នាក់ដឹកនាំនៃប្រទេសនានាអបអរសាទរប្រធានរដ្ឋវៀតណាមលោក លឿង កឿង
(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធាន រដ្ឋឡាវបានសម្តែងការជឿជាក់ថា ប្រធានរដ្ឋវៀតណាមលោក លឿង កឿង រួមជាមួយ ថ្នាក់ដឹកនាំបក្ស រដ្ឋនឹងដឹកនាំប្រទេស និងប្រជាជនវៀតណាមបន្តសម្រេចបានសមិទ្ធិ ផលថ្មីកាន់តែធំធេង ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី សំដៅសម្រេចបាននូវគោលដៅ ក្លាយជា ប្រទេសឧស្សាហកម្មតាមទិសទំនើប ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងស៊ីវិល័យ។
ប្រធានរដ្ឋវៀតណាមលោក លឿង កឿង ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VNA) |
ក្នុងឱកាសដែលលោក លឿង កឿង (Luong Cuong) ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមនោះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith កាលពីថ្ងៃ ទី ២១ តុលា បានផ្ញើលិខិតអបអរសាទរ។ ក្នុងលិខិតនោះ លោកអគ្គលេខាបក្ស ប្រធាន រដ្ឋឡាវបានសម្តែងការជឿជាក់ថា ប្រធានរដ្ឋវៀតណាមលោក លឿង កឿង រួមជាមួយ ថ្នាក់ដឹកនាំបក្ស រដ្ឋនឹងដឹកនាំប្រទេស និងប្រជាជនវៀតណាមបន្តសម្រេចបានសមិទ្ធិ ផលថ្មីកាន់តែធំធេង ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី សំដៅសម្រេចបាននូវគោលដៅ ក្លាយជា ប្រទេសឧស្សាហកម្មតាមទិសទំនើប ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងស៊ីវិល័យ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ មាន បំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋ លឿង កឿង ដើម្បីបន្តរួម ចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិ បត្តិការលើគ្រប់ជ្រុងជ្រោយ ប្រពៃណីល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និង ប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម ឲ្យកាន់តែរីកចម្រើន ប្រកបដោយផ្លែផ្កា នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និង លើពិភពលោកផងដែរ។
នាថ្ងៃដដែល នៅលើគណនីបណ្តាញសង្គម Instagram ប្រធានគណបក្សសង្គម និយមឯកភាព (PSUV) ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro Moros បានអបអរសាទរចំពោះប្រធានរដ្ឋវៀតណាមលោក លឿង កឿង ដោយអះអាង ថានឹងបន្តខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវេណេហ្ស៊ុយអេឡា និង វៀតណាម៕