ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមូលដ្ឋាន
(VOVWORLD) - កាលពីថ្ងៃទី ៩ ខែមករា លោក Nguyen Hoa Binh ប្រធានតុលាការប្រជាជន កំពូល បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ កម្មករ កម្មការិនីដែលមានស្ថានភាពលំបាកនៅខេត្ត Tuyen Quang ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៣ នៅមណ្ឌលឧស្សាហ៍កម្ម Long Binh An។
លោក Nguyen Hoa Binh ចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់គ្រួសារយុទ្ធជនពិការ លោក Nguyen Van Tan នៅសង្កាត់ Tan Ha ទីក្រុង Tuyen Quang។ (រូបថត៖ Tuyenquangonline) |
នៅទីនេះ លោក Nguyen Hoa Binh បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិបាលជានិច្ចកាលយកចិត្ត ទុកដាក់ពិសេសដល់វណ្ណៈកម្មករ ពលករ; សង្ឃឹមថា សមាជិកសហជីព កម្មករ ពលករ និងក្រុមគ្រួសារទាំងអស់ក្នុងខេត្ត Tuyen Quang ទទួលបុណ្យតេតប្រកបដោយភាព កក់ក្តៅ សុវត្ថិភាព និងសន្សំសំចៃ; សហគ្រាសបន្តយកចិត្តទុកដាក់ ផ្ដល់ធនធានដើម្បី ថែទាំពលករ ធានាការងារសន្តិសុខសង្គម។
លោក Le Son Hai ថ្លែងមតិក្នុងជំនួបជាមួយអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិចនៅខេត្ត Soc Trang។ (រូបថត៖ TTXVN) |
នាថ្ងៃដដែល ថ្លែងមតិក្នុងដំណើរទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់អ្នកមានកិត្យានុភាពក្នុងសហ
គមន៍ជនជាតិភាគតិចនៅខេត្ត Soc Trang អនុរដ្ឋមន្ត្រី អនុប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ លោក Le Son Hai បានសង្កត់ធ្ងន់ថា នាពេលកន្លងមក អ្នកមានកិត្យានុភាពតែងតែបំពេញបានយ៉ាងល្អនូវតួនាទីជាស្ពាន រវាងបក្ស រដ្ឋ អាជ្ញាធរមូលដ្ឋាននិងប្រជាជន។ ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Le Son Hai បានប្រគល់អំណោយចំនួន ១០០ ចំណែកជូនអ្នកមានកិត្យានុភាពនៅខេត្ត Soc Trang៕