ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំសន្និបាតបក្សភាគខេត្តក្រុងនានា
|
បក្សភាគទីក្រុងហូជីមិញបានបើកសន្និបាតដំណាងលើកទី១០អាណត្តិ២០១៥-២០២០ |
Vovworld-នាព្រឹកថ្ងៃទី១៤តុលា បក្សភាគទីក្រុងហូជីមិញបានបើកសន្និបាត
ដំណាងលើកទី១០អាណត្តិ២០១៥-២០២០។ សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនសន្និបាតបានដាក់ចេញគោលដៅទូទៅកសាងទីក្រុងហូជីមិញមានគុណ
ភាពរស់នៅល្អអរិយ្យធម៍ទំនើប តាមរយៈអនុវត្តគោលដៅចំនួន១៤ដូចជាផលិតផល
ក្នុងស្រុកសរុបនៅដំបន់កើនជាមធ្យមពី៨ដល់៨,៥%ក្នុងមួយឆ្នាំ ចំណូលមធ្យមលើ
មនុស្សម្នាក់ទទួលបាន៩៨០០ដុល្លារអាមេរិកជាដើម។ ថ្លែងមតិបញ្ជាណែនាំនៅ
សន្និបាត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានស្នើរថា៖
“ត្រូវធ្វើល្អជាងទៀតកិច្ចការរៀបចំផែនការ ប្រមូលផ្ដុំបញ្ជាណែនាំចលនាគ្រប់
ប្រភពកំលាំងក្នុងនិងក្រៅប្រទេស វិនិយោគកែលំអរហេដ្ឋានរចនាសម្ព័ន្ធនគរ ពិសេស
គឺហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ជាដើម។ តភ្ជាប់ហេដ្ឋានរចនាសម្ព័ន្ធខេត្តក្រុងក្នុង
ដំបន់ បង្កើនការពារបរិស្ថានទប់ស្កាត់ឥទ្ធិពលនៃការបំរ៉ែបំរួលអាកាសធាតុនិងទឹក
សមុទ្រឡើង ទន្ទឹមនឹងនោះកសាងនគរផ្កាយរណប់តាមទិសដៅអរិយ្យធម៍ទំនើប។”
|
សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០ |
សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០បាន
បើកនាព្រឹកថ្ងៃទី១៤តុលានៅក្រុងហាណូយ។ថ្លែងមតិនៅសន្និបាត ប្រធានរដ្ឋលោក
Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“បក្សភាគត្រូវដឹកនាំស្ថាប័នកម្មាភិបាលបក្ខជនក្នុងប្លុកលើកកំពស់ថែមទៀត
សមត្ថភាពក្ដាប់ជាប់បំរ៉ែបំរួលស្ថានភាពក្នុងនិងក្រៅប្រទេស។ បង្កើតសិក្សាស្រាវជ្រាវ
ទ្រឹស្តីនិងបូកសរុបស្ថានភាពជាក់ស្ដែងព្យាករណ៍រាល់ករណីអាចកើតមានឡើងជា
ដើមសំដៅអនុវត្តល្អភារកិច្ចអភិវដ្ឍន៍សេដ្ឋកិច្ចសង្គមធានាការពារជាតិសន្តិសុខ
ការពារអធិបតេយ្យភាពបូរណភាពដែនដី។”
នាព្រឹកថ្ងៃដដែល លោក Le Hong Anh សមាជិកការិយាល័យនយោបាយ
អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សបានអញ្ចើញចូលរួមនិងបញ្ជាណែនាំសន្និបាត
ដំណាងបក្សភាគខេត្ត Tay Ninh។ លោក Nguyen Thien Nhan សមាជិកការិយាល័យ
នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបាន
អញ្ចើញចូលរួមនិងបញ្ជាណែនាំសន្និបាតបគ្សភាគខេត្ត Lam Dong ផងដែរ៕